ភ្នំពេញ៖ លោកបណ្ឌិត ហេង វ៉ាន់ដា ក្នុងនាមអ្នកតាមស្ថានការណ៍នយោបាយ នៅក្នុងប្រទេសថៃ បានលើកឡើងថា លោក Pitha Limjaroenrat ដែលធ្លាប់បានជាប់ឆ្នោតកាន់តំណែងនាយករដ្ឋមន្រ្តីថៃ ក្នុងរយៈពេលខ្លី ពេលនេះកំពុងឡើងប្រជាប្រិយ៍ភាព បន្ទាប់ពីកៅអីនាយករដ្ឋមន្រ្តីបច្ចុប្បន្ន ស្ថិតក្នុងភាពរង្គោសរង្គើរ ដោយកត្តាជម្លោះនយោបាយផ្ទៃក្នុង របស់ថៃ។
ក្នុងនោះ លោកបណ្ឌិត ហេង វ៉ាន់ដា បានលើកឡើងនូវទស្សនៈចំនួន៤ចំណុចរួមមាន៖
១/ បញ្ហាទឹកដីព្រដែនតិចតួចសោះ បើធៀបនឹងទំហំដីរបស់ថៃ។ ហេតុអីបានជាទាហានបិទព្រំដែនទាំងអស់ជាមួយកម្ពុជា?
២/ ថ្មីៗនេះ ស្រាប់តែលោកភីថាចេញមុខនិយាយរឿងបិទព្រំដែនដោយទាហានថៃ ធ្វើឲ្យលោកឡើងកូដខ្លាំង ព្រោះមិនសូវហ៊ានអ្នកនិយាយដល់។ ទោះជាលោកស្រីថងថានក៏ដោយ។
៣/ លោកភីថា និយាយថែមទៀត តើមានគិតថា កម្ពុជាជាទីផ្សារទី២បន្ទាប់ពីថៃឬទេ? មានបានគិតពីការបាត់បង់ភ្ញៀវកម្ពុជាចូលមកថៃឬទេ? ផ្សារ សាលារៀន មន្ទីរពេទ្យ…ស្ងាត់ឈឹង។ ពិសេស សុខទុក្ខប្រជាពលរដ្ឋថៃរស់នៅព្រំប្រទល់ដែននៅពេលព្រំដែនបិទឬទេ?
៤/ លោកភីថា ត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃ ជួបសម្ភាសន៍ទាក់ទង ទាហានថៃបិទព្រំដែនមុន មិនមែនរដ្ឋាភិបាលកម្ពុជាទេ។
លោកបណ្ឌិត ហេង វ៉ាន់ដា រំលេចថា នៅថ្ងៃនេះ ក៏ព្ញសូរបើកព្រំដែន ដោយឯកត្តោភាគីនៅច្រកខ្លះមកវិញ។ តិចលោ អាណត្តិក្រោយលោកភី ថាឈ្នះឆ្នោត៩០%ហ្នា!។
