បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អនុប្រធានទីមួយ នៃឆ្មាំជាតិរុស្ស៊ីឬហៅកាត់ថាRosgvardiyaចន្លោះឆ្នាំ២០២០ និង២០២៣ លោកវរសេនីយ៍ឯក Viktor Strigunov ត្រូវបានឃុំខ្លួនដោយសង្ស័យ ពីបទកេងបន្លំ និងអំពើពុករលួយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ គណៈកម្មាធិការស៊ើបអង្កេត របស់ប្រទេសរុស្ស៊ីបាននិយាយថា ករណីឧក្រិដ្ឋកម្មមួយត្រូវបានចាប់ផ្តើម ជាលទ្ធផលនៃការស៊ើបអង្កេតរួមគ្នា ដោយគណៈកម្មាធិការនៃទីភ្នាក់ងារ សន្តិសុខសហព័ន្ធ FSB និងនាយកដ្ឋានសន្តិសុខផ្ទៃក្នុងរបស់ Rosgvardiya ។
ក្នុងនោះក៏មានករណីឧក្រិដ្ឋកម្មមួយ ដែលត្រូវបានគេសង្ស័យមាន តាំងពីពេល ដែលលោក Strigunov បានបម្រើការជាមួយក្រសួងមហាផ្ទៃ របស់ប្រទេសរុស្ស៊ី មុនពេលការបង្កើត Rosgvardiya ក្នុងឆ្នាំ ២០១៦មកម្ល៉េះ ។
យោងតាមអ្នកស៊ើបអង្កេតក្នុងឆ្នាំ២០១៤ អតីតមន្ត្រីយោធាគឺជាអ្នក ដែលបានត្រួតពិនិត្យកិច្ចសន្យាសាងសង់ សម្រាប់មជ្ឈមណ្ឌលបណ្តុះបណ្តាល នៅក្នុងតំបន់ Kemerovo ។ គណៈកម្មាធិការ បានអះអាងថា ខណៈដែលលោក Strigunov បានដឹងយ៉ាងច្បាស់អំពីដែន កំណត់ធ្ងន់ធ្ងរដែលរារាំងប្រតិបត្តិការធម្មតា នៃគ្រឿងបរិក្ខារដែលនឹងត្រូវធ្វើឡើងនោះ គាត់បានបញ្ជាឱ្យអ្នកក្រោមបង្គាប់របស់គាត់ បន្តការងារសាងសង់។
គណៈកម្មាធិការស៊ើបអង្កេតបាននិយាយថា ៖ ជាលទ្ធផល លក្ខខណ្ឌនៃកិច្ចសន្យាមិនត្រូវបានបំពេញ ហើយមជ្ឈមណ្ឌលបណ្តុះបណ្តាល មិនត្រូវបានដាក់ឱ្យដំណើរការ ដែលបណ្តាល ឱ្យមានការខាតបង់ច្រើនជាង ២ពាន់លានរូប្លឬប្រមាណជា២៥លានដុល្លារនៃលុយរដ្ឋ។
លោកStrigunov មិនត្រឹមតែប៉ុណ្ណោះក៏ត្រូវបានគេសង្ស័យថាទទួលសំណូកជាច្រើនពីក្រុមហ៊ុន សំណង់ចន្លោះឆ្នាំ ២០១២ ដល់ ២០១៤ ដែលមានចំនួនសរុបជាង ៦៦ លានរូពី៨៤០,០០០ ដុល្លារផងដែរ ហើយជាថ្នូរនឹងការចោទប្រកាន់នេះ អតីតមន្ត្រីរូបនេះ ត្រូវបានចោទប្រកាន់ថា បានជួយអាជីវកម្មឱ្យឈ្នះកិច្ចសន្យារដ្ឋាភិបាល ដែលរកកម្រៃជើងសារជាច្រើនផ្សេង ទៀតផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី
