ព័ត៌មានអន្តរជាតិ

លោក Trump សារភាពថា ជម្លោះនៅអ៊ុយក្រែន ពិតជាលំបាកដោះស្រាយ ជាងការរំពឹងទុកខ្លាំងណាស់

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានទទួលស្គាល់ថា ការដោះស្រាយជម្លោះអ៊ុយក្រែន បានបង្ហាញឱ្យឃើញថា មានការលំបាកជាងការរំពឹងទុកខ្លាំងបំផុត។

លោកប្រធានាធិបតី​ក៏ ​បាន​និយាយ​ដែរ​ថា លោក​មិន​គិត​ថា​សមភាគី​រុស្ស៊ី​លោក Vladimir Putin ក៏កាន់តែពិបាកក្នុងការចរចា​បញ្ចប់​អរិភាពថែមទៀត។

ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក គណបក្សសាធារណរដ្ឋបានប្តេជ្ញា ម្តងហើយម្តងទៀតថា នឹងបញ្ចប់ជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងគៀវក្នុងរយៈពេលខ្លី។ ទោះជាយ៉ាងណាក៏ដោយ លោក Trump បានទទួលស្គាល់ជាបណ្តើរៗថា ការខិតខំប្រឹងប្រែងអាចចំណាយពេលយូរជាងការសន្យារបស់គាត់បញ្ចប់ជម្លោះត្រឹមតែ២៤ ម៉ោង។

ថ្លែងទៅកាន់សារព័ត៌មានកាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិកបាននិយាយថា លោកមិនសប្បាយចិត្តនឹងលោក Putin ទេ ខណៈដែលអះអាងថា គាត់បានសម្លាប់មនុស្សជាច្រើន ទាំងទាហានរុស្ស៊ី និងអ៊ុយក្រែន។ លោក Trump បានអះអាងថា មនុស្សរហូតដល់៧០០០ នាក់កំពុងត្រូវបានសម្លាប់នៅក្នុងជម្លោះរៀងរាល់សប្តាហ៍។

យ៉ាងណាក្តីនៅពេលសួរដោយ អ្នកសារព័ត៌មានថាតើគាត់មានគម្រោង ធ្វើសកម្មភាពយ៉ាងណា ទៅលើអារម្មណ៍នោះ ឬអត់លោក Trump បានឆ្លើយតបថា ខ្ញុំនឹង មិនប្រាប់អ្នកទេ ដោយបន្ថែមថាគាត់ចង់ ឱ្យដំណើរការបន្ទាប់ របស់គាត់នៅតែមាន ការភ្ញាក់ផ្អើលបន្តទៀត សម្រាប់ពេលនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top