បរទេស៖ ទិន្នន័យចុង ក្រោយបានបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេស នៅក្នុងវិស័យអចលនទ្រព្យ របស់ វៀតណាម បានកើនឡើងដល់ ២,៤ ដង ដល់ ៤,៨ ពាន់លានដុល្លារ នៅក្នុងឆមាសទីមួយឆ្នាំនេះ។ តួលេខនេះរួមមានដើមទុន ដែលបានចុះបញ្ជីថ្មី (ដែលមានចំនួន ២៤% នៃចំនួនសរុប) និង ដើមទុនដែលបានកែសម្រួល , នេះបើយោងតាមក្រសួង ផែនការ និងវិនិយោគ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅគ្រប់វិស័យ ការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើង ៣៣% ដល់ ២១,៥ ពាន់លានដុល្លារ។ ដើមទុនដែលបានចុះបញ្ជីថ្មីបានធ្លាក់ចុះ ១០% ទៅ ៩,៣ ពាន់លានដុល្លារ។
សិង្ហបុរីគឺជាអ្នកវិនិយោគបរទេសដ៏ធំបំផុតដែលមានទឹកប្រាក់ជាង ២,៤ ពាន់លានដុល្លារ ដែលស្មើនឹងជិត ២៦% នៃដើមទុនដែលបានចុះបញ្ជីថ្មី បន្ទាប់មកគឺប្រទេសចិន ស៊ុយអែត និងជប៉ុន។
អ្នកវិភាគបាននិយាយថា ទោះបីជាមានការប្រឈមផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកលក៏ដោយ ក៏វៀតណាមនៅតែជាគោលដៅលេចធ្លោក្នុងតំបន់ ដែលត្រូវបានជំរុញដោយមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចដែលមានស្ថិរភាព គោលនយោបាយ បើកចំហជាប់លាប់ និងសក្តានុពលកំណើនរយៈពេលវែងដ៏រឹងមាំ។
លោកស្រី Nguyen Hoai An នាយកជាន់ខ្ពស់នៅ CBRE Hanoi បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរច្បាប់សំខាន់ៗចំនួនបីគឺ ដីធ្លី អាជីវកម្មអចលនវត្ថុ និងលំនៅឋាន ដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៤ បាន “រួមចំណែកបង្កើតក្របខ័ណ្ឌច្បាប់ ប្រកបដោយតម្លាភាព និងសុវត្ថិភាពសម្រាប់អ្នកវិនិយោគ សម្រួលដល់ការចូលប្រើ ប្រាស់ដីធ្លីកាន់តែងាយស្រួល”៕
ប្រែសម្រួលៈ ណៃ តុលា
