ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក​ ត្រាំ​ នឹងបញ្ជូនឆ្មាំជាតិ​ ៣០០នាក់ទៅកាន់ទីក្រុង Chicago បេីទោះបីជាមានការជំទាស់

ញូវយ៉កៈ អភិបាលរដ្ឋ Illinois លោក JB Pritzker បានឧ្យដឹងថា បើទោះបីជាលោកបានបដិសេធម្តងហើយម្តងទៀតអំពីការចល័តឆ្មាំជាតិទៅកាន់ទីក្រុង Chicago ក៏ដោយ លោកប្រធានាធិបតីអាមេរិកលោក​ ដូណាល់​ ត្រាំ នឹងបញ្ជូនកងឆ្មាំជាតិចំនួន ៣០០ នាក់ទៅកាន់ទីនោះផងដែរ។

លោក​ Pritzker បានឧ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថារដ្ឋបាលលោក​ ត្រាំ បានផ្តល់ឱសានវាទដល់លកថា “ប្រមូលកងទ័ពរបស់អ្នកឬយើងនឹងធ្វេីវា” នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ័ត៌មានចិនស៊ិនហួ។

អភិបាលរដ្ឋរូបនេះបានលេីកឡេីងថា “នៅក្នុងប៉ុន្មានម៉ោងខាងមុខនេះរដ្ឋបាលលោក​ ដូណាល់​ ត្រាំ មានបំណងបញ្ជូនឆ្មាំជាតិចំនួន​ ៣០០នាក់ទៅកាន់រដ្ឋ Illinois” ។

អ្នកនាំពាក្យសេតវិមាន Abigail Jackson បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំពេលមានកុប្បកម្មហឹង្សា និងភាពគ្មានច្បាប់ដែលកំពុងបន្ត ដែលមេដឹកនាំក្នុងតំបន់ដូចជា លោក​ Pritzker បានបដិសេធមិនព្រមចូលរួមដើម្បីបង្ក្រាប ប្រធានាធិបតីលោក​ ដូណាល់​ ត្រាំ​ បានអនុញ្ញាតឱ្យឆ្មាំជាតិចំនួន ៣០០នាក់ ដើម្បីការពារមន្រ្តី និងទ្រព្យសម្បត្តិសហព័ន្ធ” ។

ការអត្ថាធិប្បាយរបស់លោក Pritzker អំពីឆ្មាំជាតិ​ ដែលត្រូវបានសហព័ន្ធបានធ្វើឡើងចំពេលមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងអាជ្ញាធរអន្តោប្រវេសន៍ និងក្រុមអ្នកតវ៉ានៅក្នុងទីក្រុង Chicago ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top