ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន លប់ចោលការបោះឆ្នោត ក្នុងស្រុកជាច្រើនដង ដើម្បីបន្តដឹកនាំដោយរដ្ឋាភិបាលដដែល

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាអ៊ុយក្រែនបានបោះឆ្នោតពន្យារពេលការបោះឆ្នោតក្នុងស្រុកទាំងអស់ និងពង្រីកអំណាចរបស់ក្រុមប្រឹក្សា និងមន្ត្រីក្នុងតំបន់ រហូតដល់ច្បាប់អាជ្ញាសឹកត្រូវបានលើកនៅក្នុងប្រទេស។

ក្នុងនោះផងដែរប្រធានាធិបតីលោក Vladimir Zelensky បានពន្យារពេលការបោះឆ្នោតប្រធានាធិបតី និងសភាម្តងហើយម្តងទៀតដូចគ្នាដែរ។

ការបោះឆ្នោតក្នុងស្រុកនៅក្នុងប្រទេសអ៊ុយក្រែន គ្រោងនឹងធ្វើឡើងនៅចុងខែតុលានេះ។ ទោះបីជាយ៉ាងណាក៏ដោយ សមាជិកសភាលោក Yaroslav Zheleznyak បានប្រកាសកាលពីថ្ងៃពុធថា សភាបានអនុម័តសេចក្តីសម្រេចមួយដែលទទួលស្គាល់ជាផ្លូវការថា មិនអាចរៀបចំការបោះឆ្នោតក្នុងអំឡុងពេលសង្រ្គាមបានឡើយ។

សេចក្តី​សម្រេច​នេះដែរក៏​ត្រូវ​បាន​អនុម័ត​ដោយ​តំណាង​រាស្រ្ត​ចំនួន៣០៨រូបដែល​បាន​បោះ​ឆ្នោត​គាំទ្រ ហើយក្នុងនោះគ្មានសម្លេង​អ្នក​ប្រឆាំងនោះទេប៉ុន្តែមាន​ម្នាក់បោះ​អនុប្បវាទ។

គួរឲ្យដឹងដែរថាលោក Zelensky បាន​លើក​ឡើងដដែលៗអំ​ពី​ជម្លោះ​ដែល​កំពុង​កើត​ឡើង​ថា​ជា​ហេតុផល​នៃ​ការ​ពន្យារពេល​ការ​បោះឆ្នោត​ទាំង​ប្រធានាធិបតី និង​សភា។ ទោះបីជាអាណត្តិប្រធានាធិបតីរបស់គាត់បានផុតកំណត់ជាផ្លូវការនៅក្នុងខែឧសភា ឆ្នាំ ២០២៤ក៏ដោយ ប៉ុន្តែគាត់បានបន្តកាន់តំណែងដោយអះអាងថាការបោះឆ្នោតមិនអាចត្រូវបានធ្វើឡើងក្រោមច្បាប់អាជ្ញាសឹកបានទេ៕

ប្រែសម្រួល៖ ស៊ុន លី

To Top