ព័ត៌មានជាតិ

គោលដៅ ការវាយការពារខ្លួន របស់កម្ពុជា ផ្តោតគោលដៅរបស់យោធាថៃប៉ុណ្ណោះ

ភ្នំពេញ ៖ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទគូសបញ្ជាក់ថា គោលដៅនៃការវាយ ការពារខ្លួនរបស់កម្ពុជា គឺផ្តោតលើតែគោលដៅ របស់យោធាថៃតែប៉ុណ្ណោះ មិនមែនសំដៅលើគោលដៅ ជនស៊ីវិល និងទីកន្លែងស៊ីវិលនោះទេ ។

កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តនូវរាល់ កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ និង ច្បាស់លាស់បំផុត។
កម្ពុជាទាមទារឱ្យបណ្តាញសារព័ត៌មានថៃ ទាំងផ្លូវការ និងក្រៅផ្លូវការ បញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅដើម្បីបំភាន់បោកប្រាស់ សារធារណៈជាពិសេសេប្រជាជនថៃ ដើម្បីមួលបង្កាច់ លាបពណ៌ប្រទេសកម្ពុជា ក្នុងគោលដៅសម្រេចមហិច្ឆតាពង្រីកសមរភូមិ ។

ការលើកឡើងរបស់ក្រសួងការពារជាតិ បន្ទាប់ពីមានការផ្សព្វផ្សាយរបស់ផេក Army Military Force Amarin News កងទ័ពភូមិភាគទី២ និង Army Military Force ចោទមកកងទ័ពកម្ពុជាថា បាញ់សំដៅលើគោលដៅជនស៊ីវិល និងទីកន្លែងស៊ីវិល៕

To Top