ព័ត៌មានអន្តរជាតិ

ការលក់របស់ Tesla នៅសហរដ្ឋអាមេរិក ធ្លាក់ចុះដល់កម្រិតទាបក្នុងពេលជិត៤ឆ្នាំមកនេះ បើទោះបីបញ្ចេញរថយន្តតម្លៃថោកជាងមុន ៥.០០០ដុល្លារក៏ដោយ

បរទេស៖ Tesla’s (TSLA.O) បើកផ្ទាំងថ្មី ការលក់នៅសហរដ្ឋអាមេរិកដោយបានធ្លាក់ចុះដល់កម្រិតទាបក្នុងពេលជិត ៤ ឆ្នាំ គិតមកដល់ក្នុងខែវិច្ឆិកា បើទោះបីជាក្រុមហ៊ុនផលិតរថយន្តបានចេញផ្សាយកំណែថ្មី និងតម្លៃថោកជាងនៃរថយន្តអគ្គិសនីដែលលក់ដាច់បំផុតរបស់ខ្លួនក៏ដោយ, នេះបើតាមការប៉ាន់ប្រមាណពី Cox Automotive ដែលបានផ្តល់ឱ្យផ្តាច់មុខដល់ Reuters បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ភាពជោគជ័យនៃតម្លៃសមរម្យ ហៅថា Standard គឺមានសារៈសំខាន់សម្រាប់ក្រុមហ៊ុន Tesla និងការសាកល្បងយុទ្ធសាស្រ្តរបស់ខ្លួនសម្រាប់ការបន្តលក់រថយន្ត និងនាំប្រាក់ចំណូលនៅពេលវាផ្លាស់ប្តូរទៅបង្កើតរថយន្តបើកដោយខ្លួនឯង និងបង្កើតមនុស្សយន្ត ដែលជាហេតុផលស្នូលដែលវិនិយោគិនឱ្យតម្លៃក្រុមហ៊ុនដល់ទៅ ១,៤ ពាន់ពាន់លានដុល្លារ។

ការលក់រថយន្ត EV បានទទួលរងផលប៉ះពាល់យ៉ាងទូលំទូលាយចាប់តាំងពីចុងខែកញ្ញា នៅពេលដែលរដ្ឋបាលរបស់លោក Trump បានបញ្ចប់ឥណទានពន្ធសហព័ន្ធចំនួន ៧.៥០០ដុល្លារ ។ ដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃតំរូវការ ក្រុមហ៊ុន Tesla កាលពីខែតុលា បានបញ្ចេញនូវកំណែអាប់ដេតនៃម៉ូដែល Y SUV និងរថយន្តធុនតូច Model 3 ដែលមានតម្លៃទាបជាងម៉ូដែលមុនៗប្រហែល ៥.០០០ដុល្លារ ។

តម្រូវការសម្រាប់កំណែស្តង់ដារត្រូវបានគេរំពឹងថា នឹងគាំទ្រការលក់នៅក្នុងខែវិច្ឆិកា ប៉ុន្តែការលក់សរុបរបស់ក្រុមហ៊ុនបានធ្លាក់ចុះជិត 23% មកនៅត្រឹម ៣៩.៨០០ គ្រឿង ធ្លាក់ចុះពី ៥១.៥១៣គញរឿង កាលពីឆ្នាំមុន ហើយជាកម្រិតទាបបំផុតចាប់តាំងពីខែមករាឆ្នាំ ២០២២ នេះបើយោងតាមទិន្នន័យពី Cox ដែលតាមដានការលក់នៅទូទាំងឧស្សាហកម្ម៕

ប្រែសម្រួលៈ ណៃ តុលា

To Top