យោធាថៃ ប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ចំនួន ២គ្រាប់ ក្នុងឃុំនិមិត្ត ស្រុកអូរជ្រៅ
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ គិតចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ១៣រសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ៩:៥២នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។
- ម៉ោង ១០:៣៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ចំនួន ២គ្រាប់ នៅភូមិសាស្ត្រភូមិថ្មសិន ឃុំនិមិត្ត ស្រុកអូរជ្រៅ។
- ម៉ោង ១០:៣៨នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះលើភូមិសាស្ត្រឃុំ អូរបីជាន់។
- ម៉ោង ១០:៥៨នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍នៅភូមិ សាស្ត្រឃុំអូរបីជាន់។
- ម៉ោង ១១:២០នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានព្យាយាមរុលចូលមកខាងមុខភូមិសាស្ត្រ បឹងត្រកួន។
- ម៉ោង ១១:៥៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។
- ម៉ោង ១២:២៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិបឹងត្រកួន៕
