អ៊ីស្រាអែល ដាក់បម្រាមមិនឲ្យមានជំនួយ មនុស្ស ធម៍លើសពី៣០ ក្រុមឡើយនៅហ្គាហ្សា
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីកាសែត Asharq Al-Awsat បានសរសេរកាលពីថ្ងៃពុធថា អ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា គ្រោងនឹងរារាំងអង្គការជំនួយចំនួន៣៧ ពីប្រតិបត្តិការនៅតំបន់ហ្គាហ្សា ចាប់ពីសប្តាហ៍ក្រោយ លុះត្រាតែពួកគេផ្តល់ព័ត៌មាន លម្អិតទាក់ទងនឹងបុគ្គលិក ប៉ាឡេស្ទីនរបស់ពួកគេ ។
បញ្ជីនេះរួមមានទាំងក្រុមអង្គការជំនួយធំៗ មួយចំនួនដូចជា Doctors Without Borders អង្គការ Oxfam និងNorwegian Refugee Councilជាដើម នេះបើយោង តាមប្រភពរបស់ RT ។
ប្រព័ន្ធផ្សព្វផ្សាយបានសរសេរថា ការសម្រេចចិត្ត ដែលបានរាយការណ៍អាចនឹងកើតឡើង បើទោះបីជាមានការរិះ គន់កាន់តែខ្លាំង ពីអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបក៏ដោយ ។
លោក Bushra Khalidi អ្នកដឹកនាំគោល នយោបាយរបស់ Oxfam បានប្រាប់ RT ថា អាជ្ញាធរអ៊ីស្រាអែល នឹងពិចារណាលើពាក្យសុំទាំងនេះ មិនពេញលេញ ។ នាងបានបន្ថែមថា ៖ យើងមានការព្រួយបារម្ភអំពីទិន្នន័យផ្ទាល់ខ្លួនដ៏រសើប ជាពិសេសដោយសារចំនួនអ្នកស្លាប់ របស់បុគ្គលិកមនុស្សធម៌ជាង ៥០០ នាក់៕
ប្រែសម្រួល៖ស៊ុនលី
