ព័ត៌មានជាតិ

ACU ពន្យារពេល ប្រកាសទ្រព្យសម្បត្តិ និងបំណុល ជូនកងកម្លាំងប្រដាប់អាវុធ ដែលជាប់ដៃនៅសមរភូមិមុខ

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចពន្យារពេលប្រកាស ទ្រព្យសម្បត្តិ និងបំណុលជូនកងកម្លាំងប្រដាប់អាវុធ ដែលជាប់ដៃនៅសមរភូមិមុខ ។

សូមបញ្ជាក់ថា ចំពោះការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ២ ឆ្នាំ ដែលត្រូវដំណើរការ ៣១ថ្ងៃ ជាកំហិត ចាប់ពីថ្ងៃទី១ ដល់ទី៣១ ខែមករា ឆ្នាំ២០២៦ អ.ប.ព. សម្រេចជូនកងកម្លាំង ប្រដាប់អាវុធ ដែលជាប់ដៃនៅសមរភូមិមុខ ហើយជាប់កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុល (ឋានៈចាប់ពីវរសេនីយ៍ឯកឡើង) អាចពន្យាពេលការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយគ្មានកាលកំណត់៕

To Top