ព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥កន្លងមកនេះអាមេរិកមើលឃើញករណីហិង្សាដោយអាវុធទៅលើមនុស្សចំនួន៤ម៉ឺននាក់

បរទេស៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃនេះបានឲ្យដឹងថាយ៉ាងហោចណាស់មនុស្ស ៤ម៉ឺននាក់បានទទួលរងនូវករណីបាញ់សម្លាប់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៥ រួមទាំងករណីបាត់បង់ជីវិតជាង ១៤៦០០នាក់ និងរបួសជាង២៦១០០នាក់ ។

ប្រទេសនេះក៏បានមើលឃើញឧប្បត្តិហេតុបាញ់ប្រហារទ្រង់ទ្រាយធំយ៉ាងហោចណាស់ចំនួន៤០៧ករណីផងដែរនៅក្នុងឆ្នាំ២០២៥កន្លងមកនេះដែលកំណត់ថាជាការបាញ់ប្រហារដែលមនុស្សចាប់ពី៤នាក់ ឬច្រើននាក់ដោយមិនរាប់បញ្ចូលអ្នកបាញ់ប្រហារដែលអាចស្លាប់ ឬរងរបួសក្នុងឧបទ្ទវហេតុនេះនេះ។

ទិន្នន័យទាំងអស់ត្រូវបានរៀបចំនិងផលិតឡើងដោយ ​​GVA ដែលជាអង្គការមិនរកប្រាក់ចំណេញដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៣ដើម្បីផ្តល់សិទ្ធិសាធារណៈដោយឥតគិតថ្លៃចំពោះព័ត៌មានត្រឹមត្រូវស្តីពីអំពើហិង្សាទាក់ទងនឹងកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក។

ទិន្នន័យក៏បានបង្ហាញផងដែរថា កុមារចំនួន២២៤នាក់ដែលមានអាយុចាប់ពី១១ឆ្នាំ ឬតិចជាងនេះ ត្រូវបានសម្លាប់ដោយការបាញ់កាំភ្លើង ខណៈដែល៤៦១នាក់ផ្សេងទៀតនៅក្នុងក្រុមអាយុដូចគ្នាបានរងរបួសក្នុងឆ្នាំនេះ។

គួរឲ្យដឹងដែរថាលើសពីនេះទៀត ក្មេងជំទង់១០៣០នាក់ដែលមានអាយុពី១២ទៅ១៧ ឆ្នាំត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារ ហើយ២៧៣៣នាក់បានរងរបួស៕

ប្រែសម្រួល៖ ស៊ុនលី

To Top