Update: អាជ្ញាធរស្វីស បញ្ជាក់អំពីមូលហេតុបឋម នៃអគ្គិសភ័យនៅរមណីយដ្ឋាន ដែលបណ្តាលឱ្យមនុស្ស ស្លាប់៤០នាក់ និងរបួស១១៩នាក់
បរទេស ៖ ពិធីបុណ្យចូលឆ្នាំថ្មី នៅឯបាររមណីយដ្ឋានជិះស្គីដ៏ពេញ និយមមួយរបស់ប្រទេសស្វីសបានប្រែក្លាយ ទៅជាសោកនាដកម្មដ៏អាក្រក់បំផុតរបស់ប្រទេសនេះ នៅពេលដែលភ្លើង ឆេះយ៉ាងលឿន ដែលទំនងជាត្រូវបានឆាបឆេះ ដោយផ្កាភ្លើង នៅលើដបស្រាសំប៉ាញ បានឆាបឆេះ ពេញបន្ទប់ក្រោមដីដ៏កកកុញ ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៤០ នាក់ និងរបួសជាង១០០នាក់។
យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា អាជ្ញាធរស្វីសបានបញ្ជាក់ កាលពីថ្ងៃសុក្រថា ភស្តុតាងបឋមចង្អុលទៅ “ទៀនភ្លឺ ឬផ្កាភ្លើងដាក់លើដបស្រាសំប៉ាញ ដែលត្រូវបានរំកិលទៅជិតពិដានពេក” ដែលជាមូលហេតុនៃការឆាបឆេះនៅបារ Le Constellation ក្នុងរមណីយដ្ឋាន Alpine ដ៏ធំនៃ Crans-Montana របស់ស្វីស ។
អគ្គីភ័យបានឆាបឆេះកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ខណៈបារនេះពោរពេញទៅដោយយុវជនចូលរួមអបអរបុណ្យចូលឆ្នាំថ្មី ។
ជនរងគ្រោះជាច្រើននាក់ក្នុងចំណោមជនរងគ្រោះទាំង ១១៩ នាក់ នៅតែស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិត ដែលត្រូវបានពិពណ៌នាថា “នៅតែតស៊ូដើម្បីជីវិតរបស់ពួកគេ”។ ទំហំនៃការរងរបួសបានគ្របដណ្ដប់លើមន្ទីរពេទ្យក្នុងស្រុក ដោយសារការរលាកជាច្រើនដែលកើតឡើងត្រូវការការថែទាំដែលមានជំនាញ និងពឹងផ្អែកខ្លាំងពីក្រុមអ្នកឯកទេស៕
ប្រែសម្រួលៈ ណៃ តុលា
