ចិន នឹងគាំទ្រកម្ពុជារក្សាស្ថិរភាព និងអភិវឌ្ឍន៍ ឈានទៅភាពរុងរឿង
ភ្នំពេញ ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានលើកឡើងថា ចិន នឹងគាំទ្រកម្ពុជារក្សាស្ថិរភាព និងការអភិវឌ្ឍន៍ ឈានទៅភាពរុងរឿង និងការស្តាឡើងវិញដូចពេលមុន។

តាមរយៈ បណ្ដាញ សង្គម នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ លោក វ៉ាង វិនពីន បានឱ្យដឹងថា លោក មានក្តីរីករាយណាស់ បានមកចែកចាយសម្ភារជំនួយមនុស្សធ៌មជាបន្ទាន់ ដែលផ្តល់ដោយរដ្ឋាភិបាលចិន ជាមួយនឹង លោក កិត្តិសង្គហបណ្ឌិត គង់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

លោកទូត បន្ដថា សម្ភារ ជំនួយពីរដ្ឋាភិបាលចិនផ្នែកទីពីរ ក៏នឹងឆាប់ដឹកញ្ចូនដល់កម្ពុជាហើយ។ លោក ក៏សូមជូនពរប្រជាជនដែលរង់បះពាល់ពីជម្លោះព្រំដែនទាំងឡាយ នឹងត្រឡប់ទៅផ្ទះវិញយ៉ាងឆាប់រហ័ស និងឆ្ពោះទៅរកប្រក្រតិភាពជីវភាពយ៉ាងឆាប់រហ័ស។


លោកទូត គូសបញ្ជាក់ថា «ក្នុងនាមជាមិត្តដែកថែបនៃប្រទេសកម្ពុជា ភាគីចិននឹងគាំទ្រកម្ពុជារក្សាស្ថិរភាពនិងការអភិវឌ្ឍន៍ ឈានទៅភាពរុងរឿងនិងការស្តាឡើងវិញដូចពេលមុន»៕

