អាមេរិកចាប់ខ្លួនលោក Maduro៖ មេបក្សប្រឆាំងដែលជាម្ចាស់ពានណូបែលសន្តិភាព ស្ថិតក្នុងសក្តានុពលដែលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់វ៉េណេស៊ុយអេឡា
បរទេស៖ មេដឹកនាំប្រឆាំងក្នុងប្រទេសវេណេស៊ុយអេឡា លោកស្រី Maria Corina Machado ដែលបានឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៥ បានវិលត្រឡប់មកផ្តោតជាសកលវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសៅរ៍បានអះអាងថា មេដឹកនាំដ៏យូរលង់របស់វេណេស៊ុយអេឡា លោក Nicolas Maduro ត្រូវបាន “ចាប់ខ្លួន” ចំពេលមានការវាយប្រហារទ្រង់ទ្រាយធំរបស់អាមេរិកលើប្រជាជាតិអាមេរិកខាងត្បូងមួយនេះ។
ឥឡូវនេះ វេណេស៊ុយអេឡាមិនមានមេដឹកនាំទេ។ យោងតាមរបាយការណ៍មួយបានឱ្យដឹងថា ការអភិវឌ្ឍន៍បើកទ្វារសម្រាប់ប្រធានាធិបតីថ្មី ដោយមានអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៥ និងមេដឹកនាំគណបក្សប្រឆាំង លោកស្រី María Corina Machado និង លោក Edmundo González មានសក្តានុពលក្នុងការចូលកាន់តំណែងរបស់គាត់ ។
យោងតាមសារព័ត៌មាន The Times Of India ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ខណៈពេលដែលលោកស្រី Machado មិនបានបញ្ចេញប្រតិកម្មជាសាធារណៈចំពោះការប្រកាសរបស់លោក Trump នោះ, ការវិវត្តន៍បានធ្វើឱ្យលោកស្រីស្ថិតនៅចំកណ្តាលនៃពេលវេលានយោបាយដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងប្រទេសវេណេស៊ុយអេឡា។
លោកស្រីធ្លាប់បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តឈ្លានពានរបស់លោក Trump ទៅកាន់របបលោក Maduro ហើយបានគាំទ្រដោយបើកចំហនូវសម្ពាធពីខាងក្រៅ រួមទាំងអន្តរាគមន៍យោធា ដើម្បីបញ្ចប់នូវអ្វីដែលលោកស្រីពិពណ៌នាថា ជាការគ្រប់គ្រងបែបកុម្មុយនិស្តនៅក្នុងប្រទេស៕
ប្រែសម្រួលៈ ណៃ តុលា
