រុស្ស៊ី ថ្កោលទោសអាមេរិកដែលវាយប្រហារ និងចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ
បរទេស៖ ក្រសួងការបរទេសរុស្ស៊ីបានថ្កោលទោសនូវអ្វីដែលខ្លួនហៅថាជាទង្វើនៃ “ការឈ្លានពានប្រដាប់អាវុធ” របស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសវេណេហ្ស៊ុយអេឡាកាលពីថ្ងៃសៅរ៍ ដោយអំពាវនាវឱ្យមានការអត់ធ្មត់ និងព្រមានប្រឆាំងនឹងការកើនឡើងភាពតានតឹងបន្ថែមទៀត។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ការវាយប្រហារបានកើតឡើង ដោយអះអាងថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ត្រូវបានចាប់ខ្លួន និងយកចេញពីប្រទេស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ថា មន្ត្រីវេណេស៊ុយអេឡា បាននិយាយនៅមុននេះថា ប្រទេសវ៉េណេស៊ុយអេឡាត្រូវបានវាយប្រហារដោយផ្ទាល់ដោយសហរដ្ឋអាមេរិក បន្ទាប់ពីការផ្ទុះត្រូវបានគេឮនៅក្នុងរដ្ឋធានី ការ៉ាកាស កាលពីថ្ងៃសៅរ៍។ រដ្ឋមន្ត្រីការបរទេស Yvan Gil បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីការព្យាយាមដើម្បីទទួលបានការគ្រប់គ្រងធនធានធម្មជាតិរបស់ប្រទេសអាមេរិកឡាទីន។
ទីក្រុងមូស្គូបានអះអាងសារជាថ្មីអំពីសាមគ្គីភាពរបស់ខ្លួនជាមួយប្រជាជនវេណេស៊ុយអេឡា និងបានគាំទ្រការអំពាវនាវឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្ទាន់។ ក្រសួងការបរទេសបានសង្កត់ធ្ងន់ថា អាមេរិកឡាទីនគួរតែនៅតែជាតំបន់សន្តិភាព ហើយវេណេស៊ុយអេឡាត្រូវតែមានសេរីភាពក្នុងការកំណត់អនាគតរបស់ខ្លួនដោយមិនមានការជ្រៀតជ្រែកពីខាងក្រៅ។
ប្រែសម្រួលៈ ណៃ តុលា
