ប្រទេសចិនថ្កោលទោសអាមេរិកយ៉ាងខ្លាំង ចំពោះការប្រើប្រាស់កម្លាំងប្រឆាំងនឹងវេណេស៊ុយអេឡា
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសចិនមានការតក់ស្លុតយ៉ាងខ្លាំង និងបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រើប្រាស់កម្លាំងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋអធិបតេយ្យ និងសកម្មភាពប្រឆាំងនឹងប្រធានាធិបតីរបស់វ៉េណេស៊ុយអេឡា។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា មានសេចក្តីរាយការណ៍ថា អាមេរិកបើកការវាយប្រហារយោធាលើប្រទេសវេណេហ្ស៊ុយអេឡា ហើយលោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងវេណេហ្ស៊ុយអេឡា ហើយមេដឹកនាំរបស់ខ្លួនគឺប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ រួមជាមួយនឹងភរិយា ត្រូវបានគេនាំខ្លួនតាមយនុតហោះចេញពីប្រទេស”។
អ្នកនាំពាក្យរូបនេះបាននិយាយថា ទង្វើអនុត្តរភាពរបស់សហរដ្ឋអាមេរិកបានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់វេណេហ្ស៊ុយអេឡា ហើយគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៅអាមេរិកឡាទីន និងតំបន់ការីប៊ីន ដោយបន្ថែមថា ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់។
អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា “យើងអំពាវនាវឱ្យសហរដ្ឋអាមេរិកគោរពតាមច្បាប់អន្តរជាតិ និងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបញ្ឈប់ការរំលោភលើអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសដទៃ” ៕
ប្រែប្រួលៈ ណៃ តុលា
