ព័ត៌មានជាតិ

‎លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខគ្រួសារសពកងទ័ព ដែលបានពលីក្នុងសង្គ្រាមព្រំដែន កម្ពុជា-ថៃ

‎កំពង់ស្ពឺ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពដែល បានពលីនៅក្នុងសមរភូមិ ចំនួន៥ទីតាំងក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី៣ខែមករាឆ្នាំ២០២៦ រួមមានសពវីរៈកងទ័ព ខាត់ សុខលី នៅភូមិធ្លក ឃុំទួលសាលា ស្រុកបសេដ្ឋ -វីរៈកងទ័ព លឹម ថា នៅភូមិពោធិ៍ ឃុំរលាំងចក ស្រុកសំរោង -វីរៈកងទ័ព ជិន ជន នៅភូមិកាកាប ឃុំក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ -វីរះកងទ័ព សួន អាន នៅភូមិទេពភិរម្យ វីរះកងទ័ព ខុន ប៊ុនថង នៅភូមិអូរក្រសារ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

‎ជាការសោកស្តាយបំផុតមួយសម្រាប់ប្រទេសជាតិ និងក្រុម គ្រួសារចំពោះការបាត់បង់ដ៏ធំធេងនូវវីរកងទ័ពបានពលីជីវិតក្នុង ពេលប្រយុទ្ធជាមួយសត្រូវឈ្លានពាន ក្នុងទឹកចិត្តសោកសៅជា ពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមគោរព វិញ្ញាណក្ខន្ធវីរកងទ័ពដោយផ្ទាល់នៅគេហដ្ឋានរបស់សពដែល កំពុងធ្វើបុណ្យតាមប្រពៃណីនៅតាមក្រុង/ស្រុក ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។

‎ក្នុងទឹកចិត្តសោកសៅជាពន់ពេក លោកជំទាវបណ្ឌិត បាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដោយផ្ទាល់នៅ គេហដ្ឋានរបស់សពដែលកំពុងធ្វើបុណ្យតាមប្រពៃណីនៅក្នុង ទឹកដីខេត្តកំពង់ស្ពឺ។

លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំ ប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ៕

ដោយ៖ សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|ដើមអម្ពិល|រូបថតមន្ទីរព័ត៌មាន

To Top