លោក Trump ធ្វើការព្រមាន ប្រទេសនៅអាមេរិក ឡាទីន៣ ផ្សេងទៀត ដែលប្រឆាំងនឹងការ សម្រេចចិត្ត របស់អាមេរិក
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតី Donald Trump បានចេញការព្រមានយ៉ាងខ្លាំងៗ ដល់រដ្ឋាភិបាលនៃប្រទេសម៉ិកស៊ិក កូឡុំប៊ី និងគុយបា បន្ទាប់ពីការវាយឆ្មក់របស់កងកម្លាំងពិសេស របស់សហរដ្ឋអាមេរិក ដែលប្រធានាធិបតី វេណេស៊ុយអេឡា លោក Nicolas Maduro ត្រូវបានចាប់ខ្លួន។
ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើង កាលពីថ្ងៃសៅរ៍ ខណៈដែលលោកបាននិយាយ ការពារអំពីប្រតិបត្តិការនៅ វេណេស៊ុយអេឡា ដោយកំណត់លក្ខណៈ របស់លោក Maduro ថាជា ភេរវករគ្រឿងញៀន។
នៅពេលត្រូវបានសួរអំពីផលប៉ះពាល់ ចំពោះប្រទេសជិតខាង លោក Trump បានវាយប្រហារតបត ទៅនឹងពាក្យរិះគន់របស់លោកប្រធានាធិបតីកូឡុំប៊ី Gustavo Petro ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់លោក Maduro ផងដែរ។
លោក Trump បានធ្វើការឆ្លើយតបបែបនេះថា៖ នៅកូឡំប៊ីប្រធានាធិបតីរូបនេះ គាត់មានម៉ាស៊ីនកិនកូកាអ៊ីន គាត់មានរោងចក្រដែលគាត់ ផលិតកូកាអ៊ីនហើយបន្ថែមថា គាត់ចាំបាច់គួរត្រូវតែមើលថែកិច្ចការងាររបស់គាត់នេះល្អជាង ។
ប្រធានាធិបតីអាមេរិក ក៏បានកត់សម្គាល់ផងដែរថា នៅពេលគុយបា នឹងក្លាយជាអ្វីដែលយើងនឹងបញ្ចប់កិច្ចការងារនោះ ដោយបង្ហាញថាទីក្រុងវ៉ាស៊ីនតោនចង់ ជួយប្រជាជននៃបណ្តាប្រជាជាតិដែលបរាជ័យ ហើយដែលគាត់បានអះអាងថា ស្រដៀងនឹងវេណេស៊ុយអេឡា៕
ប្រែសម្រួល៖ស៊ុនលី
