ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង បង្ហាញវត្តមាន ខណៈកងទ័ពកំពុងធ្វើតេស្ត មីស៊ីលថ្មី ល្បឿនលឿនជាងសម្លេង

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានបង្ហាញវត្តមាន ដោយផ្ទាល់ចូលរួមពិនិត្យ មើលសមយុទ្ធមីស៊ីលថ្មីមួយកាលពីថ្ងៃអាទិត្យ ដែលរៀបចំឡើង ដើម្បីសាកល្បងការត្រៀមខ្លួននៃ ការរារាំងសង្គ្រាម របស់ប្រទេស ។

សមយុទ្ធយោធានេះបានកើតឡើង ប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បានថ្កោលទោស ការធ្វើអន្តរាគមន៍យោធា របស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះនៅក្នុង ប្រទេសវេណេស៊ុយអេឡា។

សមយុទ្ធដែលធ្វើឡើង នៅព្រឹកថ្ងៃអាទិត្យ ម៉ោងក្នុងស្រុក ពាក់ព័ន្ធនឹងការបាញ់បង្ហោះមីស៊ីលលឿនជាងសំឡេង ចេញពីស្រុក Ryokpho នៃទីក្រុងព្យុងយ៉ាង ។
មីស៊ីលថ្មីនេះបានធ្វើដំណើរចម្ងាយ១០០០ គីឡូម៉ែត្រ មុនពេលទៅដល់គោលដៅមួយ នៅសមុទ្រជប៉ុន នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន កណ្តាលកូរ៉េ (KCNA)។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចាត់ ទុកការសាកល្បងនេះថា ជាការវាយតម្លៃ ប្រតិបត្តិការនៃអាវុធ យុទ្ធសាស្ត្ររបស់ប្រទេសកូរ៉េខាងជើង។

ខណៈ​ដែល​មិន​មានអ្វីដែលត្រូវ​ភ្ជាប់​ការ​ សាកល្បង​យ៉ាង​ច្បាស់ ​ទៅ​នឹង​ប្រទេស​វេណេស៊ុយអេឡា​នោះ ទីក្រុង​ព្យុងយ៉ាង​បាន​ភ្ជាប់​ព្រឹត្តិការណ៍​ទាំងពីរ​យ៉ាង​ ជិតស្និទ្ធ​នៅក្នុង​សារ​ផ្លូវការ​របស់ខ្លួន ។
ជុំវិញការបាញ់បង្ហោះនេះ ក្រសួងការបរទេស បានថ្កោលទោស យ៉ាងខ្លាំង ចំពោះសកម្មភាព របស់សហរដ្ឋអាមេរិក នៅវេណេស៊ុយអេឡាថា ជាទម្រង់ធ្ងន់ធ្ងរបំផុត នៃការរំលោភ លើអធិបតេយ្យភាព និងជាភស្តុតាងនៃ ធម្មជាតិដ៏ឃោរឃៅ និងព្រៃផ្សៃរបស់ទីក្រុងវ៉ាស៊ីនតោន ៕

ប្រែសម្រួល៖ស៊ុនលី

To Top