ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីដាណឺម៉ាកបញ្ជាក់ថា អាមេរិក គ្មានសិទ្ធ មកកាន់កាប់ទឹកដី Greenland ឡើយហើយគួរបញ្ឈប់ សកម្មភាពគម្រាម កំហែងរបស់ខ្លួន

បរទេស៖យោងតាមទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយ កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក គ្មានសិទ្ធិដាក់បញ្ចូល Greenland ដោយជំរុញឱ្យក្រុង វ៉ាស៊ីនតោន បញ្ឈប់ការគំរាមកំហែងប្រឆាំងនឹង សម្ព័ន្ធមិត្តជិតស្និទ្ធ និងប្រជាជន ដែលរស់នៅលើដែន កោះដ៏ធំនេះ ។

លោកស្រីFrederiksen បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ខ្ញុំត្រូវតែនិយាយវាដោយ ផ្ទាល់ទៅកាន់សហរដ្ឋអាមេរិក ។ លោកស្រីបានច្រានចោលគំនិតដែលថា វានឹងចាំបាច់សម្រាប់ សហរដ្ឋអាមេរិកក្នុងការកាន់កាប់ Greenland ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនមាន សិទ្ធិបញ្ចូលផ្នែកណាមួយ នៃអាណាចក្រដាណឺម៉ាក ដែលរួមទាំង ដាណឺម៉ាកដីគោក ហ្គ្រីនឡែន និងកោះហ្វារ៉ូFaroe នោះទេ។

លោកស្រី Frederiksen គូសបញ្ជាក់​ថា ព្រះរាជាណាចក្រ​ដាណឺម៉ាក រួម​ទាំង Greenland គឺ​ជា​ផ្នែក​មួយ​នៃ​អង្គការ NATO ដូច្នេះហើយ​ត្រូវ​បាន​គ្របដណ្ដប់​ ដោយ​ការធានា​សន្តិសុខ ​របស់​សម្ព័ន្ធមិត្ត ។
លោកស្រីបានបន្ថែមថា កិច្ចព្រមព្រៀង ការពារជាតិ រវាងព្រះរាជាណាចក្រ ដាណឺម៉ាក និងសហរដ្ឋអាមេរិកបានផ្តល់សិទ្ធិយ៉ាង ទូលំទូលាយដល់ទីក្រុង ហ្គ្រីនលែន របស់ទីក្រុងវ៉ាស៊ីនតោនរួចហើយ។

ក្រៅពីនោះភងដែរ លោកស្រីនាយករដ្ឋមន្ត្រីក៏បានអំពាវនាវ ឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការគំរាមកំហែង ដែលសំដៅទៅលើ សម្ព័ន្ធមិត្តជិតស្និទ្ធ ជាប្រវត្តិសាស្ត្រ ក៏ដូចជា ប្រទេសមួយផ្សេងទៀត ​និងប្រជាជនផ្សេងទៀត​​ ដែលលោកស្រី បានបានកត់សម្គាល់ យ៉ាងច្បាស់ថា ពួកគេមិនមែនសម្រាប់លក់ទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top