អាមេរិក ខិតកាន់តែជិត ក្នុងការចាប់ផ្តើមសង្គ្រាម ជាមួយប្រទេសសម្ព័ន្ធមិត្ត ក្នុងការតាមប្រមាញ់យកតំបន់ Greenland
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ «ស្ទើរតែចាប់ផ្តើមសង្គ្រាមជាមួយប្រទេសសម្ព័ន្ធមិត្ត» ក្នុងការតាមប្រមាញ់យកតំបន់ Greenland នេះបេីតាមអ្នកតាក់តែងច្បាប់ដាណឺម៉ាក Rasmus Jarlov បានឧ្យដឹងនៅលើ CNN។
សមាជិកសភាដាណឺម៉ាករូបនេះ បានឧ្យដឹងក្នុងអំឡុងពេលសម្ភាសន៍ថា «ពួកគេនិយាយអំពីសហរដ្ឋអាមេរិកថា ជាប្រទេសតែមួយគត់ ដែលអាចការពារតំបន់ Greenland បាន ប៉ុន្តែការពិតគឺថាពួកគេ គឺជាប្រទេសតែមួយគត់ ដែលគំរាមកំហែងដល់Greenland»។
លោក Jarlov បានលេីកឡេីងថា ភាពជាម្ចាស់កម្មសិទ្ធិរបស់ប្រទេស ដាណឺម៉ាកលើតំបន់ Greenland «អាចជាកម្មសិទ្ធិមួយក្នុងចំណោមកម្មសិទ្ធិ ដែលមានការបង្កើតឡើងយ៉ាងល្អបំផុតនៃទឹកដីនៅលើពិភពលោក»។ «វាមិនត្រូវបានជំទាស់ដោយនរណាម្នាក់ឡើយ។ វាមិនដែលត្រូវបានជំទាស់ដោយសហរដ្ឋអាមេរិកខ្លួនឯងនោះទេ»។
លោកបានកត់សម្គាល់ថា សហរដ្ឋអាមេរិកមាន «សិទ្ធិចូលប្រើប្រាស់យោធាពេញលេញ និងផ្តាច់មុខ» ទៅកាន់កោះ Greenland រួចហើយ ដោយហៅការកត់សម្គាល់របស់លោក ត្រាំ ដែលថា សហរដ្ឋអាមេរិកត្រូវការតំបន់ Greenland សម្រាប់ការពារជាតិថា «មិនសមហេតុផលទាំងស្រុង»។
សេតវិមាននៅថ្ងៃអង្គារ បានបញ្ជាក់ជាថ្មី ថា តំបន់ Greenland នឹងត្រូវបានការពារកាន់តែប្រសើរឡើង ដោយសហរដ្ឋអាមេរិក ដោយមិនអើពើនឹងការគាំទ្រ របស់មេដឹកនាំអឺរ៉ុប ចំពោះភាពជាម្ចាស់ Greenland របស់ប្រទេសដាណឺម៉ាក៕
ប្រែសម្រួល ឈូក បូរ៉ា
