ព័ត៌មានអន្តរជាតិ

អាមេរិកចាប់នាវា ដឹកប្រេងមួយគ្រឿង របស់រុស្សី នៅឈូងសមុទ្រការ៉ាប៊ីន

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT កងកម្លាំងយោធាសហរដ្ឋអាមេរិក កាលពីថ្ងៃពុធបានរឹបអូសយកនាវាដឹកប្រេង ដែលមានទង់ជាតិរុស្ស៊ីឈ្មោះ Marinera នៅសមុទ្រអាត្លង់ទិកខាងជើង បន្ទាប់ពីបានដេញតាមគ្រប់ ផ្លូវពីសមុទ្រការាបៀន។

នាវាដែលត្រូវបានគេស្គាល់ពីមុនមានឈ្មោះថា Bella 1 ត្រូវបានស្ទាក់ចាប់ ដោយចោទប្រកាន់ថា បំពានលើទណ្ឌកម្ម របស់សហរដ្ឋអាមេរិក នៅក្នុងដែនទឹកអន្តរជាតិ នៅភាគពាយព្យនៃប្រទេសស្កុតឡេន។

បញ្ជាការប្រចាំតំបន់អឺរ៉ុប របស់សហរដ្ឋអាមេរិកបានប្រកាសថា ចំណាត់ការនេះ ត្រូវបានធ្វើឡើង ដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និងនាយកដ្ឋានសន្តិសុខមាតុភូមិ ក្នុងការសម្របសម្រួលជាមួយយោធា។

សកម្មភាពប្រឆាំងនឹងនាវាដឹកប្រេងនេះ គាំទ្រដល់ ការប្រកាសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សំដៅលើនាវាដែលត្រូវបានទទួលរងការដាក់ទណ្ឌកម្ម ដែលគំរាមកំហែងដល់សន្តិសុខ និងស្ថិរភានៃអឌ្ឍគោលខាងលិច។

រដ្ឋមន្ត្រីក្រសួងកិច្ចការងារ សង្រ្គាមអាមេរិកលោក Pete Hegseth បានគូរបញ្ជាក់ថា ការរឹបអូសនាវានេះ ក៏មានការពាក់ព័ន្ធនឹង ការបិទផ្លូវប្រេងវេណេស៊ុយអេឡា ដែលត្រូវបានដាក់ទណ្ឌកម្ម និងខុសច្បាប់នោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top