លោកបណ្ឌិត គុណ ញឹម បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា មកចែកជូនបងប្អូនជនភៀសសឹកនៅខេត្តព្រះវិហារ
ព្រះវិហារ៖ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦នេះ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា មកចែកជូនបងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តគីឡូលេខ៨ និងវត្តត្រាវគៀត ក្នុងខេត្តព្រះវិហារ។

លោកបណ្ឌិត បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់លើបញ្ហាអនាម័យ និងការហូបស្អាត ផឹកស្អាត ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗ។ ព្រមទាំងកោតសរសើរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរៀបចំជម្រក និងសម្របសម្រួលដល់ការស្នាក់នៅរបស់បងប្អូនឱ្យមានសុវត្ថិភាព។
លោកបណ្ឌិតក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យរក្សាសាមគ្គីភាព និងថែរក្សាសុខភាពឱ្យបានល្អ៕





រាយការណ៏ដោយ៖ សួន ពិ សិត ដើមអម្ពិល|ព្រះវិហារ
