ព្រះមហាក្សត្រ យាងសួរសុខទុក្ខវីរកងទ័ព សមរភូមិជួរមុខ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា
ភ្នំពេញ៖ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ព្រះអង្គសព្វព្រះរាជហឫទ័យ យាងសួរសុខទុក្ខវីរកងទ័ពសមរភូមិជួរមុខ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ៕






