ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យផលប៉ះពាល់ ដែលយោធាថៃឈ្លានពាន ដែនអធិបតេយ្យភាពកម្ពុជា ក្នុងភូមិសាស្ត្រតំបន់បឹងត្រកួន
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ សម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍ អាស៊ាន AOT ដើម្បីពិនិត្យផលប៉ះពាល់ ដែលយោធាថៃ ឈ្លានពានដែន អធិបតេយ្យភាពកម្ពុជា ជាលើកទី២ ប្រើប្រាស់អាវុធ ធុនធ្ងន់ផ្លោង ចូលមកក្នុង ភូមិសាស្ត្រតំបន់បឹងត្រកួន កាលពីប៉ះទង្គិចគ្នារយៈពេល២១ថ្ងៃកន្លងទៅ បណ្តាលឱ្យរងការខូចខាតហេដ្ឋារចនា សម្ព័ន្ធក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ និងបានដាក់ទូកុងតឺន័ បន្លាលួស ។

ជាមួយគ្នានោះដែរ លោក អ៊ុំ រាត្រី ក៏បានបន្តសម្របសម្រួល ដល់ក្រុមការងារក្រសួងការពារជាតិ និង ក្រុមអ្នកអង្កេតការណ៍អាស៊ាន ចុះពិនិត្យមើល ដោយផ្ទាល់ នៅទីតាំងបងប្អូនជនភៀសសឹក ក្នុងភូមិសាស្រ្តស្រុកថ្មពួក ជាង១០០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ខណៈដែលផ្ទះសំបែង របស់ពួកគាត់ត្រូវបានយោធាថៃ ដាក់ទូកុងតឺន័ បន្លាលួស និងបំផ្លាញផ្ទះសំបែងរបស់ពួកគាត់ ត្រូវបានយោធាថៃបំផ្លាញ៕










