ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​ រៀបចំ​សមាសភាព​ឡើងវិញ ​នៃ​ទីបញ្ជាការ​អគ្គមេបញ្ជាការ​កំពូល

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី​  កាលពីថ្ងៃសុក្រ បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីរៀបចំសមាសភាពឡើងវិញនៃទីបញ្ជាការ​អគ្គមេបញ្ជាការ​កំពូល នេះបើយោងតាមសេវាសារព័ត៌មានប្រធានាធិបតី។

យោងតាមក្រឹត្យនេះ លោក Sergiy Boyev អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Kyrylo Budanov ប្រធានការិយាល័យប្រធានាធិបតី និងលោក Oleh Ivashchenko ប្រធានផ្នែកស៊ើបការណ៍សម្ងាត់ការពារជាតិ ត្រូវបានតែងតាំងជាសមាជិកថ្មីនៃទីបញ្ជាការនេះ។

ក្រឹត្យនេះក៏បានដកលោក Serhii Deineko អតីតប្រធានសេវាឆ្មាំព្រំដែនរដ្ឋ ចេញពីស្ថាប័ននេះផងដែរ​ នេះបេីយោងតាមការចុះផ្សាយរស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ដោយមានប្រធានាធិបតីជាប្រធាន ទីបញ្ជាការ​អគ្គមេបញ្ជាការ​កំពូល គឺជាស្ថាប័នសម្របសម្រួលដែលអនុវត្តការគ្រប់គ្រងជាយុទ្ធសាស្ត្រលើកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងអង្គភាពយោធាផ្សេងទៀតក្នុងអំឡុងពេលច្បាប់អាជ្ញាសឹក៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top