ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមវាយប្រហារលើប្រទេសម៉ិកស៊ិកមួយទៀត

បរទេស៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញសញ្ញាថា លោកអាចបញ្ជាឱ្យវាយប្រហារប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀននៅលើទឹកដីម៉ិកស៊ិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក តហរាំ បានបន្តការគំរាមកំហែងប្រឆាំងនឹងប្រទេសជិតខាងភាគខាងត្បូងរបស់អាមេរិក បន្ទាប់ពីកងកុម្ម៉ង់ដូអាមេរិកបានចាប់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ក្នុងអំឡុងពេលវាយឆ្មក់ដូចផ្លេកបន្ទោរលើបរិវេណផ្ទះរបស់លោកនៅទីក្រុងការ៉ាកាសកាលពីសប្តាហ៍មុន។ រដ្ឋាភិបាលអាមេរិកចោទប្រកាន់លោក ម៉ាឌូរ៉ូ ពីបទជួញដូរគ្រឿងញៀន ដែលលោកបានបដិសេធ។

លោក ត្រាំ ក៏បានចោទប្រកាន់ប្រទេសម៉ិកស៊ិកថាបាន «នាំចូល» សហរដ្ឋអាមេរិកដោយគ្រឿងញៀន និងជនអន្តោប្រវេសន៍ខុសច្បាប់ ដែលភាគច្រើនលោកបានពិពណ៌នាថា ជាឧក្រិដ្ឋជនហិង្សា។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានវាយប្រហារទូកជួញដូរគ្រឿងញៀនយ៉ាងហោចណាស់ ៣៥ គ្រឿងនៅក្នុងតំបន់ការ៉ាប៊ីន។

លោក ត្រាំ បានប្រាប់លោកលោក Sean Hannity របស់សារព័ត៌មាន Fox News កាលពីយប់ថ្ងៃព្រហស្បតិ៍ថា «យើងបានកម្ទេចគ្រឿងញៀនចំនួន ៩៧% ដែលចូលមកតាមផ្លូវទឹក ហើយយើងនឹងចាប់ផ្តើមវាយប្រហារលើដីគោកទាក់ទងនឹងក្រុមជួញដូរគ្រឿងញៀន»៕

ប្រែសម្រួលៈ ណៃ តុលា

To Top