ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ត្រៀមខ្លួនរួចជាថ្មី ក្នុងប្រតិបត្តិលុកលុយ តំបន់ហ្គាហ្សាម្តងទៀត

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បានរាយការណ៍ថា អ៊ីស្រាអែល បានរៀបចំផែនការ សម្រាប់ប្រតិបត្តិការជើងគោកថ្មី មួយម្តងទៀត នៅក្នុងផ្នែកខ្លះនៃតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុម ប្រដាប់អាវុធ ប៉ាឡេស្ទីន Hamas ។

ហ្គាហ្សាបច្ចុប្បន្នត្រូវបានបំបែក ជាពាក់កណ្តាលម្នាក់ រវាងកងកម្លាំងការពារអ៊ីស្រាអែល (IDF) និងក្រុមហាម៉ាស ស្របតាមផែនទីបង្ហាញផ្លូវ សន្តិភាព២០ ចំណុចរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលស្រមៃមើលយុទ្ធជន ប៉ាឡេស្ទីនក្នុងការរំសាយអាវុធ ហើយអ៊ីស្រាអែលដកខ្លួន ចេញពីតំបន់ជុំវិញ១៤១យការ៉េ ឬ៣៦៥គីឡូម៉ែត្រក្រឡា។

ប្រភពព័ត៌មានដដែល បាននិយាយនៅ ក្នុងអត្ថបទមួយកាលពីថ្ងៃសៅរ៍ថា វាគឺជាការមិនចង់បាន របស់ក្រុមហាម៉ាសក្នុង ការបំពេញការសន្យារបស់ខ្លួន ក្នុងការបញ្ឈប់អាវុធ ដែលអាចជំរុញឱ្យក្រុងយេរូសាឡឹមខាងលិច ចាប់ផ្តើមការវាយប្រហារថ្មី មួយនៅក្នុងហ្គាហ្សា។

យោងតាមមន្ត្រីអារ៉ាប់ ដែលបាននិយាយ ជាមួយក្រុមអ្នកកាសែតអន្តរជាតិ ក្រុមហាម៉ាសគ្រាន់តែត្រៀម ខ្លួនរួចជាស្រេច ដើម្បីបោះបង់អាវុធធុនធ្ងន់របស់ខ្លួន ប៉ុន្តែមិនមែនអាវុធធុនតូចនោះទេ ។ អ៊ីស្រាអែល​ប៉ាន់​ស្មាន​ថា បច្ចុប្បន្ន​ក្រុម​នេះ​មាន​កាំភ្លើង​ប្រហែល៦ម៉ឺន ដើមទៀតនៅឡើយ ។

គួរឲ្យដឹងដែរថាក្រុមហាម៉ាស់​ បាននិយាយ កាលពីខែមុនថា ខ្លួននៅតែប្តេជ្ញាចិត្ត ចំពោះបទឈប់បាញ់ បើទោះបីជាមានការបំពាន លើអ៊ីស្រាអែលម្តង ហើយម្តងទៀតក៏ដោយ ។ ទោះយ៉ាងណាក៏ដោយ វាបានទទូចថា ខ្លួននឹងមិនប្រគល់អាវុធ របស់ខ្លួនដរាបណា ការកាន់កាប់នៅតែមាន ៕

ប្រែសម្រួល៖ស៊ុនលី

To Top