លោក Trumpលើកឡើងថា លោករដ្ឋមន្ត្រីការបរទេស Rubio នឹងអាចក្លាយជាអ្នកគ្រប់គ្រងគុយបា បណ្តោះអាសន្ន
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trumpបានបង្ហាញអំពីគំនិត របស់គាត់ដោយចង់ឲ្យមេដឹកនាំបន្ទាប់ របស់ប្រទេសគុយបា នឹងអាចផ្តល់ទៅឲ្យលោករដ្ឋមន្ត្រី ការបរទេស អាមេរិកបច្ចុប្បន្នគឺលោក Marco Rubio ។
កាលពីថ្ងៃអាទិត្យ លោក Trump បានបង្ហោះរូបភាព នៃការបង្ហោះលើបណ្តាញសង្គម X ដែលនិយាយលេងសើចថា អ្នកការទូតកំពូល របស់សហរដ្ឋអាមេរិក នឹងត្រូវបានតែងតាំង ជាប្រធានាធិបតី នៃដែនទឹក Caribbeanមួយនេះ ។ស្តាប់ទៅល្អសម្រាប់ខ្ញុំ!នេះ បើយោងតាមអ្វីដែលលោក Trump បានឆ្លើយតបនៅលើ Truth Social ។
គេបានឃើញទៀតដែរថានៅក្នុងសារបន្តបន្ទាប់ លោកបានចោទគុយបា ពីការរៀបចំប្រមូលប្រាក់ដែលបានពីការលក់ប្រេងពីប្រទេសវេណេស៊ុយអេឡាផងដែរ។
គួរឲ្យដឹងដែរថា ប្រធានាធិបតី វេណេស៊ុយអេឡាលោក Nicolas Maduro ត្រូវបានចាប់ពង្រត់ដោយកង កម្លាំងពិសេស របស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន បន្ទាប់ពីសម្ពាធជាច្រើនខែពីទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីនោះលោក Trump បានទាមទារ ការចូលទៅគ្រប់គ្រង លើធនធានប្រេង របស់ប្រទេសអាមេរិកខាងត្បូង នេះថែមទៀតផង។
ក្នុងប្រតិបត្តិការដ៏ គួរឲ្យភ្ញាក់ផ្អើល ពាសពេញពិភពលោកនេះ ក៏មានជនជាតិគុយបាមួយចំនួន នៅក្នុងក្រុមសន្តិសុខ ផ្ទាល់ខ្លួន របស់លោក Maduro ត្រូវបានសម្លាប់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
