ក្រុមហ៊ុនអ្នកចំរាញ់ប្រេង ដ៏ធំរបស់ឥណ្ឌា ចាប់ផ្តើមចរចាជាមួយនឹង អាមេរិកជុំវិញធនធានប្រេង របស់វេណេស៊ុយអេឡា
បរទេស ៖ យោងតាម ការចេញផ្សាយរបស់ RTក្រុមហ៊ុនចម្រាញ់ ប្រេងកំពូល របស់ឥណ្ឌាកំពុងស្វែងរកការយល់ព្រម ពីសហរដ្ឋអាមេរិក ដើម្បីបន្តការទិញប្រេងឆៅ ពីប្រទេសវេណេស៊ុយអេឡាឡើងវិញ ។
ទីក្រុងញូវដែលី បានស្ថិតនៅក្រោម សម្ពាធកាន់តែខ្លាំងឡើង ពីទីក្រុងវ៉ាស៊ីនតោន ឱ្យឈប់ប្រើប្រាស់ប្រេង របស់រុស្ស៊ីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលសេតវិមានបានព្យាយាម បង្ខំទីក្រុងម៉ូស្គូឱ្យដោះស្រាយ នៅក្នុងជម្លោះអ៊ុយក្រែន។
កាលពីខែសីហា ប្រធានាធិបតីអាមេរិក Donald Trump បានដំឡើងពន្ធលើទំនិញឥណ្ឌា ដល់៥ភាគរយលើពាណិជ្ជកម្ម ប្រេងរបស់ខ្លួនជាមួយរុស្ស៊ី។
នៅក្នុងការផ្លាស់ប្តូរមួយដើម្បីទទួលបានទីផ្សារជំនួសមួយ ក្រុមហ៊ុន Reliance Industries កំពុងពិភាក្សាជាមួយក្រសួងរដ្ឋ និងរតនាគារសហរដ្ឋអាមេរិក ដើម្បីទទួលបានការអនុញ្ញាត ឱ្យទិញប្រេងពីប្រទេសវេណេ ស៊ុយអេឡាឡើងវិញ។
គួរឲ្យដឹងដែរថាកាលពីសប្តាហ៍មុន ក្រុមហ៊ុនអ្នកចម្រាញ់ប្រេងឯកជន បានចាប់ផ្តើមធ្វើការពិចារណាទៅលើការទិញប្រេងឆៅពីប្រទេសវេណេស៊ុយអេឡា ដោយហេតុថាឥន្ធនៈត្រូវបានអនុញ្ញាតឲ្យលក់ទៅឱ្យអ្នកទិញនៅក្រៅសហរដ្ឋអាមេរិកវិញជាលើកដំបូង៕
ប្រែសម្រួល៖ស៊ុនលី
