លោក ដូណាល់ ត្រាំ បញ្ជាក់ថា ប្រទេសគុយបាគួរតែ ធ្វើកិច្ចព្រមព្រៀងមួយ មុនពេលអ្វីៗត្រូវយឺតពេល
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យប្រទេសគុយបា ធ្វើកិច្ចព្រមព្រៀង ជាមួយទីក្រុង វ៉ាស៊ីនតោន មុនពេលអ្វីៗត្រូវយឺតពេល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ័ត៌មានចិនស៊ិនហួ។
លោក ដូណាល់ ត្រាំ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោកថា «នឹងលែងមានប្រេង ឬលុយទៅប្រទេសគុយបា ទៀតហើយ គឺស្មើសូន្យ ! ខ្ញុំស្នើយ៉ាងមុតមាំថា ពួកគេត្រូវធ្វើកិច្ចព្រមព្រៀងមួយ មុនពេលវាយឺត ពេល»។ លោក ត្រាំ បានលើកឡើងថា «ប្រទេសគុយបារស់នៅអស់រយៈពេលជាច្រើនឆ្នាំ ដោយប្រេង និងលុយយ៉ាងច្រើនពីប្រទេស វេណេស៊ុយអេឡា»។
សហរដ្ឋអាមេរិក បានចាប់ផ្តើមប្រតិបត្តិការ យោធាទ្រង់ទ្រាយធំប្រឆាំង នឹងប្រទេស វេណេស៊ុយអេឡា នៅព្រឹកព្រលឹម ថ្ងៃទី៣ ខែមករា ដោយបានវាយប្រហារ ដោយកម្លាំងលើប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក ។ ការវាយប្រហារទាំងនេះបានទាក់ទាញការថ្កោលទោស និងការព្រួយបារម្ភ ទូទាំងពិភពលោក។
បន្ទាប់ពីការវាយឆ្មក់ដោយយោធា របស់សហរដ្ឋអាមេរិក លើប្រទេសវេណេស៊ុយអេឡា លោក ដូណាល់ ត្រាំ បានលើកឡោះងថា «ប្រទេសគុយបា នឹងក្លាយជាអ្វីមួយ ដែលយើងនឹងនិយាយអំពី» ហើយបានព្រមានប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ឱ្យប្រុងប្រយ័ត្នផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
