ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ទៀ សីហា ទទួលស្វាគមន៍ នាយការិយាល័យ អនុព័ន្ធយោធាឡាវ បានបញ្ចប់បេសកកម្ម ការទូតនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងបំពាក់មេដាយ

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលស្វាគមន៍ វរសេនីយ៍ឯក វិឡៃសន ស៊ីស៊ុមបាត់ (Vilaysone Sisombath) នាយការិយាល័យអនុព័ន្ធយោធា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ចាស់) បានបញ្ចប់បេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ជម្រាបលា និងបំពាក់មេដាយ និងបានបង្ហាញមុខ វរសេនីយ៍ឯក ឡាតសាក់ឃុន វង្សភោស៊ី (Latsakhoun Vongphosy) នាយការិយាល័យ អនុព័ន្ធយោធាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្មី) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅ ទីស្ដីការក្រសួងការពារជាតិ ៕

To Top