ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីទិន្នន័យការអភិវឌ្ឍភូមិ នៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពី ទិន្នន័យការអភិវឌ្ឍភូមិនៅជនបទ នៅព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រី្ដជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកបណ្ឌិត ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងសហការីផងដែរ។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលទ្ធផល នៃវិភាគនិងការវាយតម្លៃស្ថានភាពអភិវឌ្ឍ និងតម្រូវការសម្រាប់អភិវឌ្ឍន៍ នៅជនបទឱ្យមានវិបុលភាព ប្រកបដោយបរិយាប័ន្ន សមធម៌ និងចីរភាព ដើម្បីចូលរួមធ្វើឱ្យសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

To Top