ព័ត៌មានជាតិ

កម្ពុជា បណ្តេញជនបរទេស ជាង១៣,០០០នាក់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានថ្លែងថា ក្នុងឆ្នាំ២០២៥ ទើបតែកន្លងផុតទៅ កម្ពុជាបានបណ្ដេញ ជនបរទេសជាង ១៣,០០០នាក់ ចេញពីប្រទេសបន្ទាប់ពីរកឃើញប្រព្រឹត្ត អំពើល្មើសច្បាប់ផ្សេងៗ។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១២ ខែមករា ឧត្តមសេនីយ៍ឯក សុខ វាសនា បានលើកឡើងថា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបណ្ដេញជនបរទេសចំនួន១៣,៥៥៧នាក់ ស្មើ៦៦សញ្ជាតិ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ មានការកើនឡើង ៧,៧០៥នាក់ ស្មើនឹង ៥៦,៨៣% ។

បើតាមលោក សុខ វាសនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងអន្តោប្រវេសន៍ បានចូលរួមចំណែកយ៉ាងសកម្ម ដល់ការធានា សន្តិសុខ និងសុវត្ថិភាពសង្គម តាមរយៈកិច្ចខិតខំបំពេញ តួនាទីភារកិច្ច របស់ខ្លួនដោយស្មារតី ទទួលខុសត្រូវខ្ពស់ ពិសេសលើការត្រួតពិនិត្យដំណើរចេញ-ចូលប្រទេស , ការគ្រប់គ្រងវត្តមានជនបរទេសនៅផ្ទៃក្នុងប្រទេស , ការងារគ្រប់គ្រងពលករបរទេស , ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួននោះ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការស្រាវជ្រាវស៊ើបអង្កេត ស្វែងរកឧក្រិដ្ឋជនបរទេសដែលចូលមកសំងំលាក់ខ្លួន និងជនបរទេស ដែលបានលួចចូលស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងកម្ពុជាយ៉ាងមានប្រសិទ្ធភាព ៕

To Top