ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ១.៨៨០នាក់ទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតពីម៉ោង ៦ព្រឹកថ្ងៃទី១១ ដល់ម៉ោង ៦ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នេះ មានពលរដ្ឋភៀសសឹក ១.៨៨០នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។

ក្រសួង បន្ដថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណ ៤សែន ៩ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១៥៩.៥៩២នាក់៕

To Top