ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ នាំយកថវិកានៃមូលនិធិសប្បុរសធម៌ ជូនមូលនិធិកងទ័ពរបស់សម្តេចតេជោ និងសម្តេចធិបតី ដើម្បីជួយដល់វីរកងទ័ពជួរមុខ គ្រួសារវីរកងទ័ព និងជនភៀសសឹក

ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ លោកស្រី ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជាអនុប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ បាននាំយកថវិកា ដែលទទួលបានពីការបរិច្ចាគរបស់ លោក ឆាយ ឫទ្ធិសែន រួមជាមួយថ្នាក់ដឹកនាំ,មន្ត្រីរាជការ, ក្រុមការងារ ស.ស.យ.ក. ក្នុងវិស័យអភិវឌ្ឍន៍ជនបទ, សាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងសប្បុរសជននានា ជូនមូលនិធិកងទ័ពរបស់សម្តេចតេជោ និងសម្តេចធិបតី ដើម្បីជួយដល់វីរកងទ័ពជួរមុខ គ្រួសារវីរកងទ័ព និងជនភៀសសឹក។

ពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ នាយកខុទ្ទកាល័យ, ប្រធាន ស.ស.យ.ក. ក្នុងវិស័យអភិវឌ្ឍន៍ជនបទ, លោកស្រីអនុប្រធាន និងសមាជិកា សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ផងដែរ៕

To Top