ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន ថ្លែងអំពីស្ថានការណ៍ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីកាណាដានៅប្រទេសចិន

ថ្ងៃទី១២ខែមករា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានបានសួរថា ប្រទេសចិនទើបប្រកាសពីព័ត៌មានដែលលោកCarneyនាយករដ្ឋមន្រ្តីកាណាដានឹងបំពេញទស្សនកិច្ចនៅប្រទេសចិន តើអ្នកនាំពាក្យអាចអធិប្បាយពីបរិបទនៃដំណើរទស្សនកិច្ចលើកនេះនិងការរំពឹងទុករបស់ភាគីចិនបានទេ?

លោកស្រី Mao Ning បានថ្លែងថា ចាប់តាំងពីឆ្នាំ២០២៥មក ក្រោមការខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងចិននិងកាណាដាត្រូវបានកែលម្អនិងមានការអភិវឌ្ឍជាបន្តបន្ទាប់។ លោក Xi Jinping ប្រធានរដ្ឋចិននិងលោកCarneyបានធ្វើកិច្ចជំនួបនៅក្រុងGyeongju កូរ៉េខាងត្បូង ដែលបានចង្អុលបង្ហាញទិសដៅសម្រាប់ការកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងការស្តារនិងការចាប់ដំណើរការឡើងវិញនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីCarneyលើកនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីកាណាដានៅប្រទេសចិនបន្ទាប់ពីរំលងបានរយៈពេល៨ឆ្នាំ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះរឿងនេះ។ លោក Xi Jinping ប្រធានរដ្ឋចិននឹងជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តីCarney ដើម្បីផ្តល់ការណែនាំជាយុទ្ធសាស្រ្តថ្មីសម្រាប់ការកែលម្អនិងអភិវឌ្ឍថែមមួយកម្រិតទៀតនូវទំនាក់ទំនងរវាងចិននិងកាណាដា ។

លោក Li Qiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងលោក Zhao Leji ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិននឹងជួបពិភាក្សាដោយឡែកពីគ្នាជាមួយលោកCarney ដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់ដោយស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរព្រមទាំងបញ្ហាយកចិត្តទុកដាក់រួម៕

To Top