ព័ត៌មានអន្តរជាតិ

បទវិភាគ៖ការដែលអ្នកធ្វើដំណើរតាមយន្តហោះមានចំនួនលើសពី៥រយលាននាក់ ជាសក្ខីភាពនៃការលើកកម្ពស់កម្លាំងជាតិចម្រុះរបស់ប្រទេសចិន

នាពេលបច្ចុប្បន្នប្រទេសចិន មានភាពមមាញឹកលើផ្លូវអាកាសមិនធ្លាប់មានពីមុនមក ។
នាពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិនបានបង្ហាញទិន្នន័យថា គិតរហូតដល់ឆ្នាំ២០២៥ អ្នកធ្វើដំណើរតាមយន្តហោះរបស់ប្រទេសចិនមានចំនួនលើសពី៥រយលាននាក់ ប្រទេសចិនបានក្លាយជាប្រទេសដែលមានចំនួនអ្នកធ្វើដំណើរតាមយន្តហោះច្រើនបំផុតនៅលើពិភពលោក។
ទ្រង់ទ្រាយ៥រយលាននាក់ ប្រមាណ ១,៥ដងនៃចំនួនប្រជាជនរបស់អាមេរិក ចំនួននេះដែរក៏ច្រើនជាង ចំនួនប្រជាជនសរុបនៃប្រទេសអឺរ៉ុបផងដែរ ។

នៅឆ្នាំ២០២៥ លំហអ្នកធ្វើដំណើរតាមយន្តហោះរបស់ចិន ត្រូវជា៣៩ភាគរយក្នុងប្រព័ន្ធគមនាគមន៍ចម្រុះ បានកើនឡើង៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ។ ការធ្វើដំណើរតាមយន្តហោះ គឺជាជម្រើសដែលមានតម្លៃថ្លៃរបស់មនុស្សភាគតិចមួយចំនួន ប៉ុន្តែបច្ចុប្បន្ននេះបានក្លាយជាវិធីសាស្រ្តធ្វើដំណើរធម្មតារបស់ប្រជាពលរដ្ឋ ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏បានពន្លឿនការស្តារឡើងវិញនូវ “ការចាប់ដៃគ្នានៅលើអាកាស”ជាមួយពិភពលោក ។

ទិន្នន័យបានបង្ហាញថា នៅឆ្នាំ២០២៥ ជើងយន្តហោះអន្តរជាតិបានស្តារឡើងវិញមានចំនួនលើសពី៩០ភាគរយនៃចំនួនឆ្នាំ២០១៩ ចំនួនដឹកជញ្ជូនអ្នកដំណើរអន្តរជាតិបានកើនឡើង២១,៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ។ សន្ទស្សន៍ទាំងពីរនេះ សុទ្ធតែជាសញ្ញាគត់សម្គាល់ថា កម្រិតនៃការតភ្ជាប់រវាងចិន និងពិភពលោកទាំងមូលបានស្តារឡើងវិញជាមូលដ្ឋាន ហើយបានឆ្ពោះទៅកាន់កម្រិតថ្មី ។

ខណៈពេលខ្សែផ្លូវហោះហើរទៅកាន់អឺរ៉ុបនិងអាមេរិកបានកើនឡើងដោយនឹងនរ ទំនាក់ទំនងខាងអាកាសចរណ៍រវាងចិន និងប្រទេសរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ក៏ត្រូវបានលើកកម្ពស់យ៉ាងខ្លាំងផងដែរ ។ ចាប់ពីឆ្នាំ២០១៧ ដល់ចុងខែមិថុនា ឆ្នាំ២០២៥ ប្រទេសចិននិងប្រទេសរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” សម្រេចបាននូវជើងហោះហើរចំនួន១លាន៥សែន៥ម៉ឺន៩ពាន់លើក បានដឹកជញ្ជូនអ្នកដំណើរចំនួន២រយលាននាក់ ដឹកជញ្ជូនទំនិញចំនួន៥លាន ៩សែន៥ម៉ឺន១ពាន់តោន ត្រូវជា៥៩,៣ភាគរយ ៥៩,២ភាគរយនិង២៥,៨ភាគរយដោយឡែកពីគ្នាក្នុងទំហំសរុបនៃការដឹកជញ្ជូនតាមអាកាសចរណ៍អន្តរជាតិ ។

នៅឆ្នាំ២០២៥ អាកាសចរណ៍ស៊ីវិលចិនបានពន្លឿនការកសាងហេដ្ឋារចនាសម័្ពន្ធ ដែលបានជំរុញឱ្យវិស័យ នេះសម្រេចបាននូវការវិនិយោគខាងអចលនាទ្រព្យចំនួនលើសពី១២០ពាន់លានយាន់ប្រាក់ចិន ហើយតំបន់សេដ្ឋកិច្ចពិសេស ដែល ផ្តោត លើ វិស័យ អាកាសចរណ៍ (Airport Economic Zones) និងចាត់ទុកព្រលានយន្តហោះជាស្នូលបានក្លាយជាចំណុចកើនឡើងថ្មីនៅទូទាំងប្រទេសចិន ។ មជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិនៅសង្កាត់ ដាស៊ីន ក្រុងប៉េកាំង សង្កាត់ ភូតុង ក្រុងសៀងហៃ និងសង្កាត់ បៃហួន ក្រុងក្វាងតុងជាដើម បានអភិវឌ្ឍទៅជាសង្កាត់សេដ្ឋកិច្ចលើវិស័យអាកាសចរណ៍ចម្រុះដែលប្រមូលផ្តុំគ្នានូវឡូជីស្ទិក ពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងផលិតកម្មបច្ចេកវិទ្យាខ្ពស់ជាដើម ។

អ្វីដែលទ្រទ្រង់ដល់ការរីកចម្រើន នៃប្រទេសខ្លាំងក្លាខាងអាកាសចរណ៍ មិនត្រឹមតែទីផ្សារនិងកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធប៉ុណ្ណោះទេ ថែមទាំងមាន ខ្សែសង្វាក់ផលិតកម្មមានភាពម្ចាស់ការដែលមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យន្តហោះដឹកអ្នកដំណើរ C919 ដែលផលិតដោយប្រទេសចិនមានអត្រាកាន់តែខ្ពស់ប្រកបដោយភាពនឹងនរក្នុងទីផ្សារយន្តហោះដឹកអ្នកដំណើរនៃប្រទេសចិន ។

ព្រមពេលជាមួយគ្នានេះ ដំណើរផលិតដោយខ្លួនឯងលើវិស័យគន្លឹះ ដូចជាម៉ាស៊ីបញ្ចេះអាកាសចរណ៍ ប្រព័ន្ធអគ្គិសនីអាកាសចរណ៍ សម្ភារៈអាកាសចរន៍ជាដើមក៏បានបង្កើនល្បឿនឆ្ពោះទៅមុខផងដែរ ។
ការស្តារភាពរុងរឿងរបស់អាកាសចរណ៍ស៊ីវិលចិន មិនត្រឹមតែជាការបំបែកឧបសគ្គ លើវិស័យគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគំរូបង្ហាញឱ្យឃើញនូវការលើកកម្ពស់កម្លាំងជាតិចម្រុះទៀតផង ។ ចាប់ផ្តើមពី “អាចហោះហើរបាន” ដល់ “ហោះហើរបានល្អ” ចាប់ផ្តើមពី “អ្នកតាមដាន” កា្លយទៅជា “អ្នកណែនាំ” ប្រទេសចិនបាននិងកំពុងចារទំព័រការអភិវឌ្ឍថ្មីលើវិស័យអាកាសចរណ៍៕

To Top