អឺរ៉ុបអះអាងថា នឹងត្រៀមផែនការចរចាជាមួយ នឹងមេដឹកនាំរុស្សីលោក Putin
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានគណៈកម្មាធិការអឺរ៉ុប បាននិយាយថា EU នឹងត្រូវបន្តកិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន។
ប្លុកនេះបានកាត់បន្ថយទំនាក់ទំនង របស់ខ្លួនជាមួយទីក្រុងមូស្គូ ចាប់តាំងពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី ធ្វើឲ្យឯកោប្រទេសរុស្ស៊ី ។
វិធីសាស្រ្តនេះបាននាំឱ្យ EU ស្ទើរតែត្រូវបានដកចេញពីតុចរចា ចាប់តាំងពីខែកុម្ភៈឆ្នាំមុន នៅពេលដែលប្រធានាធិបតី អាមេរិក Donald Trump បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្របសម្រួលសន្តិភាព រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ។
ប្រធានក្រុមអ្នកនាំពាក្យនៃគណកម្មការអឺរ៉ុបលោកស្រីPaula Pinho បាននិយាយកាលពីថ្ងៃចន្ទថា ៖ជាក់ស្តែង នៅចំណុចណាមួយ ក៏នឹងត្រូវមានការពិភាក្សាជាមួយប្រធានាធិបតីPutinផងដែរ ដោយអះអាងថា EU កំពុងធ្វើការយ៉ាងខ្លាំង ដើម្បីសន្តិភាព។
យ៉ាងណាក្តីលោកស្រីក៏ បានស្តីបន្ទោសទីក្រុងមូស្គូ ចំពោះការវិវត្តទៅយ៉ាងយឺតយ៉ាវ នៃកិច្ចចរចាសន្តិភាព ដោយអះអាងថា ទីក្រុងប្រ៊ុសែល មិនបានឃើញសញ្ញាណាមួយ នៃប្រទេសរុស្ស៊ីចូលរួមក្នុងការចរចាណាមួយឡើយ៕
ប្រែសម្រួល៖ស៊ុនលី
