ព័ត៌មានអន្តរជាតិ

សេតវិមានអះអាងថា លោក Trump ចង់ប្រើប្រាស់ កាទូត ជាមួយនឹងអ៊ីរ៉ង់ តែមិនបោះបង់ ជម្រើសយោធាឡើយ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយកាលពីថ្ងៃចន្ទថា ទំនាក់ទំនងការទូត នៅតែជាវិធីសាស្រ្ត ពេញចិត្តសម្រាប់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយជាមួយអ៊ីរ៉ង់ ទោះបីជារដ្ឋបាល Trump នឹងមិនបដិសេធជម្រើសយោធាប្រសិនបើចាំបាច់ក៏ដោយ។

លោកស្រី Leavitt បាននិយាយនៅលើ Fox News ថា ៖ប្រធានាធិបតីអាមេរិក Donald Trump តែងតែសម្តែងថាការទូតគឺជាជម្រើសដំបូង ។ទោះជាយ៉ាងណាក៏ដោយ គាត់មិនភ័យខ្លាចក្នុងការប្រើប្រាស់កម្លាំងដ៍សាហាវ និងកម្លាំងរបស់យោធាសហរដ្ឋអាមេរិក ប្រសិនបើ និងនៅពេលដែលគាត់យល់ថាចាំបាច់នោះទេ។

លោកស្រីបានបន្តទៀតថា៖អ្វីដែលលោកប្រធានាធិបតី Trump នឹងធ្វើបន្ទាប់មានតែគាត់ប៉ុណ្ណោះដែលដឹង ដូច្នេះពិភពលោកនឹងត្រូវបន្តរង់ចាំ និងទស្សន៍ទាយ ហើយយើងនឹងឱ្យគាត់សម្រេចចិត្តដោយបដិសេធមិនពិភាក្សាអំពីសកម្មភាពសក្តានុពលរបស់សហរដ្ឋអាមេរិក ឬការសម្រេចចិត្តគោលនយោបាយ ទាក់ទងនឹងអ៊ីរ៉ង់នោះឡើយ។

លោកស្រី Leavitt បានលើកឡើងថា កងកម្លាំងសហរដ្ឋអាមេរិកកាលពីឆ្នាំមុន បានលុបចោលទាំងស្រុង កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលលោកស្រីបានពិពណ៌នាថាជា ឥទ្ធិពលធំបំផុតរបស់ប្រទេសនៅមជ្ឈិមបូព៌ា។

គួរឲយដឹងដែរថាលោក Trump បាននិយាយកាលពីថ្ងៃអាទិត្យថារដ្ឋបាលរបស់លោកកំពុងថ្លឹងថ្លែងលើ ជម្រើសដ៏រឹងមាំមួយចំនួនរួមទាំងសកម្មភាពយោធាដ៏មានសក្តានុពលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ដោយអះអាងថាអ៊ីរ៉ង់កំពុងចាប់ផ្តើមដើរឆ្លងកាត់បន្ទាត់ក្រហមរបស់សហរដ្ឋអាមេរិករួចទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top