អគ្គិសនីសៀមរាប នឹងដាក់ឲ្យដេញថ្លៃ ការដេញថ្លៃផ្គត់ផ្គង់ក្រដាស-ប៊ិច-សៀវភៅ និង សម្ភារផ្សេងៗ ចំនួន ៩៨មុខ ជូនអគ្គិសនីសៀមរាប សម្រាប់ឆ្នាំ២០២៦
សៀមរាប ៖ អគ្គិសនីសៀមរាប សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថាៈ អគ្គិសនីសៀមរាប នឹងដាក់ឲ្យដេញថ្លៃជា សាធារណៈ ដើម្បីផ្គត់ផ្គង់ក្រដាស-ប៊ិច-សៀវភៅ និងសម្ភារផ្សេងៗ ចំនួន ៩៨មុខ ជូនអគ្គិសនីសៀមរាប សម្រាប់ ឆ្នាំ២០២៦ ។
អគ្គិសនីសៀមរាប បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និង មានដាក់ លក់នៅក្រុម លទ្ធកម្មអគ្គិសនីសៀមរាបដែលមានអាសយដ្ឋាន ផ្លូវក្រវ៉ាត់ក្រុង ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ ០១២ ៨៣៥ ៩៩៤)។
កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃនៅម៉ោង ០៨:០០ នាទីព្រឹក ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៦ ។ ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅក្រុមលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ០៩:០០ នាទីព្រឹក ថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ ២០២៦ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នាឬមានប្រភពតែមួយអាចដាក់សំណើដេញថ្លៃបាន តែមួយគត់ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្មដើម្បីទិញ ឯកសារដេញថ្លៃ និងសាកសួរព័ត៌មានដែលទាក់ទងនឹងការដេញថ្លៃនេះ ៕

