ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ៤.០៨៦នាក់បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតពីម៉ោង ៦ព្រឹកថ្ងៃទី១២ ដល់ម៉ោង ៦ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក ៤.០៨៦នាក់បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ ក្នុងចំណោមពលរដ្ឋភៀសសឹកជាង ៦សែន ៤ម៉ឺននាក់។
ក្រសួង បន្ដ បច្ចុប្បន្ន មានពលរដ្ឋភៀសសឹកប្រមាណ ៤សែន ៩ម៉ឺននាក់ហើយ បានវិលទៅលំនៅឋាន ខណៈមានពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១៥៥.៥០៦នាក់។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបថា សកម្មភាព រំលោភបំពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បណ្តាលឱ្យមានផលប៉ះពាល់ និងការ ខូចខាតក្នុងខេត្តចំនួន៧ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និង ខេត្តសៀមរាប៕
