ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ រៀបកិច្ចប្រជុំពិភាក្សា និងអនុម័តលើរបៀបវារៈ ចំនួន៨

ពោធិ៍សាត់៖ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ រៀបកិច្ចប្រជុំសាមញ្ញ លើកទី២០ ឆ្នាំទី២ អាណត្តិទី៤ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង ស្ថិតក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត, តំណាងសាលាដំបូងខេត្ត, អភិបាលស្រុកក្រុង, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំ បានពិភាក្សា និងអនុម័តលើរបៀបវារៈ ចំនួន៨ សំខាន់ៗរួមមាន៖
ទី១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៩ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
ទី២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត
ទី៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត
ទី៤-ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបែងចែកតួនាទី ភារកិច្ច និង របៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តពោធិ៍សាត់
ទី៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី២ អាណត្តិទី៤ ឆ្នាំ២០២៥
ទី៧-របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត
និងទី៨-បញ្ហាផ្សេងៗ៕

អត្ថបទនេះ÷ រដ្ឋបាលខេត្តពោធិ៍សាត់
ខេម៉ា | ដើមអម្ពិល

To Top