បាត់ដំបង៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទី នៅភូមិជំនាប់ស្បូវភ្លាំង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង កម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរី បានចុះល្បាត និងបង្ក្រាបករណីរក្សាទុកសារធាតុញៀនដោយខុសច្បាប់ ០១ករណី ក្នុងបទល្មើសជាក់ស្តែង។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ និងដកហូតវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ០១ថង់ ទូរស័ព្ទដៃ ០២គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធីតាមច្បាប់។
ប្រភព៖ អធិការដ្ឋាននគរបាលស្រុករុក្ខគិរី
អត្ថបទ៖ ច័ន្ទ វិស្សាសៈ/បាត់ដំបង/ដើមអម្ពិល
