ព័ត៌មានអន្តរជាតិ

លោក​ ហ្សេឡិនស្គី​ រំពឹងថា​ កិច្ចព្រមព្រៀងរវាងរុស្ស៊ី​ និងអាមេរិក​ សម្រាប់ការផ្អាក វាយប្រហារអ៊ុយក្រែន​ នឹងត្រូវបានអនុវត្ដ

គៀវ៖​ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី បានឧ្យដឹងថា លោករំពឹងថា កិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ស្តីពីការមិនកំណត់គោលដៅ ទីក្រុងអ៊ុយក្រែន​ ក្នុងអំឡុងពេលអាកាសធាតុរដូវរងាខ្លាំង នឹងត្រូវបានអនុវត្ត ។

លោក ហ្សេឡិនស្គី បានឧ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ក្រុមការងាររបស់យើង បានពិភាក្សាអំពីរឿងនេះនៅក្នុងប្រទេសអារ៉ាប់រួម។ យើងរំពឹងថាកិច្ចព្រមព្រៀង ទាំងនេះនឹងត្រូវបានអនុវត្ត” ។

លោកបានបន្ថែមថា “ជំហានកាត់បន្ថយភាពតានតឹង បែបនេះរួមចំណែកដល់ចលនាពិតប្រាកដឆ្ពោះទៅរកការបញ្ចប់សង្គ្រាម”​ នេះបើ​យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

មុននេះបន្តិច ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា លោកបានស្នើសុំឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ​ ពូទីន​ ចៀសវាងការវាយប្រហាររដ្ឋធានីអ៊ុយក្រែន និងទីក្រុងដទៃទៀត រយៈពេលមួយសប្តាហ៍ ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង៕

To Top