ព័ត៌មានអន្តរជាតិ

ការស្ទង់​មតិរបស់​បណ្តាញ​ទូរទស្សន៍ ​CGTN៖​ សហព័ន្ធ​មាន​អាកប្បកិរិយា​យ៉ាងខ្លាំង​ចំពោះ​តំបន់សហរដ្ឋអាមេរិក​ “វាយប្រហារ” សហរដ្ឋអាមេរិក​!​

ក្នុងរយៈពេល​មួយខែ​កន្លងទៅនេះ ​ប្រជាពលរដ្ឋ​អាមេរិកពីរនាក់​ត្រូវបាន​មន្ត្រី​អនុវត្ត​ច្បាប់​បាញ់​សម្លាប់នៅរដ្ឋ ​Minnesota ​។ ​ការស្ទង់មតិ​ដែលធ្វើឡើង​ដោយ​បណ្តាញ​ទូរ​ទស្ស​ន៍​​ ​CGTN ​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ចំពោះ​អ្នក​ប្រើ​អ៊ីនធឺណិត​ទូទាំង​ពិភ​ព​លោក​បានបង្ហាញថា ​អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​92.2%​សម្គាល់​ឃើញ​ថា ​សង្គមអាមេរិក​បាន​ធ្លាក់ចូលក្នុង​ការវិលជុំ​ដ៏អាក្រក់ដែល “​ហេតុការណ៍​អំពើហិង្សា​បណ្តាល​ឱ្យមាន​ការគ្រប់គ្រង​ដ៏តឹងរ៉ឹង​ ហើយ​ការគ្រប់គ្រង​ដ៏តឹងរ៉ឹង​នឹង​បណ្តាលឱ្យ​កើតមាន​ការបដិបក្ខគ្នា​កាន់តែច្រើន” ​ស្ថានការណ៍ដែល​សហរដ្ឋអាមេរិក​ “វាយប្រហារ”​សហរដ្ឋអាមេរិក​កំពុងមាន​ភាពអាប់អួទៅ​ជាបន្តបន្ទាប់ ។

ការស្ទង់មតិលើក​នេះ​បានបង្ហាញ​​ថា ​អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​88.2%​បាន​និយាយ​ត្រង់ៗថា ​បញ្ហា​អនុវត្តច្បាប់​ដោយអំពើហិង្សា​របស់អាមេរិក​បានក្លាយជា​បញ្ហា​ដ៏ធ្ងន់ធ្ងរ​របស់​សង្គមអាមេរិក​ក្នុង​រយៈពេល​យូរ​ណាស់​មកហើយ​ ​ហើយ​ប្រទាក់ប្រឡាគ្នា​ជាមួយ​បញ្ហាដូចជា​ការរើសអើង​ខាងពូជសាសន៍​ គម្លាតរវាង​អ្នកមាននិង​អ្នកក្រ​ និងការ​រីកសាយភាយ​របស់​កាំភ្លើង​ជាដើម ​ដែលកកើតទៅជា​ការវិលជុំដ៏​អាក្រក់ដែល​ពិបាកបំបែក​បាន ។

អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​92.3%​បាន​សម្គាល់​ឃើញ​ថា ​ករណីលើកនេះ​បាន​លាតត្រដាង​ពីការដែល​បក្សទាំងពីរ​របស់អាមេរិក​បដិបក្ខគ្នា​កម្រិតខ្ពស់​លើបញ្ហា​ជនអន្តោប្រវេសន៍ ​សុវត្ថិភាព​អាយុជីវិត​របស់ប្រជាជន​បានក្លាយជា​គ្រឿងបូជា​នៃឧបាយកល​នយោបាយ​របស់​បក្សទាំងពីរ​រួចហើយ​ ។ ​អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​91.1%បាន​សម្គាល់​ឃើញ​ថា ​ការបដិបក្ខ​គ្នារវាង​រដ្ឋបាលតំបន់​និងរដ្ឋាភិបាល​សហព័ន្ធអាមេរិក​កំពុងមានភាព​កាន់តែ​ធ្ងន់ធ្ងរ ។

កា​រស្ទង់​មតិ​លើកនេះធ្វើ​ឡើង​​តាម​រយៈវេទិកា​៥ភាសា​របស់​បណ្តាញ​CGTNរួម​មាន​ភាសា​អង់​គ្លេស​ អេស្ប៉ាញ បារាំង អារ៉ាប់និង​រុស្ស៊ីក្នុង​រយៈពេល​២៤​ម៉ោង ក៏​មាន​អ្នក​ប្រើប្រាស់​បណ្តា​ញ​អ៊ីនធឺណិត​ចំនួន​១៩៤៤៤​នាក់​បាន​ចូល​រួម​ការ​បោះឆ្នោត​ ព្រម​ទាំង​បញ្ចេញមតិ​ផង​ដែរ​ ៕

To Top