ជនបរទេសចម្រុះជាតិសាសន៍ជាង ៤០០នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា
ភ្នំពេញ ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនបរទេសសរុបចំនួន ៤០៦នាក់ (ស្រី២៨នាក់) មាន៩សញ្ជាតិ ចេញពីកម្ពុជាដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ និងប្រើប្រាស់ QR CODE ក្លែងក្លាយ ។

ជនជាតិទាំងនោះរួមមាន ៖ ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស យ៉ូហ្គង់ដានីហ្សេរីយ៉ា កូរ៉េ ឥណ្ឌា ថៃ និងសេរ៉ាឡេអូន ។ ក្នុងនោះមានជនជាតិចិនចំនួន ១៤០នាក់ ៕







