ព័ត៌មានជាតិ

ពិធីចាប់ត្រីតាមទំនៀមទម្លាប់ប្រពៃណី របស់អ្នកភូមិបង្កោងបានខិតចិត្តមកដល់ហើយ

ខេត្តសៀមរាប៖ កម្មវិធីចាប់ត្រីដែលជាទំនៀមទម្លាប់របស់អ្នកភូមិបង្កោង និងប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី០៨ ខែកុម្ភៈឆ្នាំ២០២៦ ដែលប្រារព្ធធ្វើឡើងនៅទីតាំងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

កម្មវិធីនេះជាប្រពៃណីបុរាណមួយ ដែលអ្នកស្រុកតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ ដោយប្រើប្រាស់ឧបករណ៍បែបបូរាណដូចជាឈ្នាង អង្រុត សំណាញ់ម៉ង ដើម្បីជាការកំសាន្តផង និងជាការរំលឹកនូវទំនៀមទម្លាប់បុរាណ។ ជាពិសេសទៀតដើម្បីយកត្រីដែលចាប់បានយកទៅធ្វើជាម្ហូប ដើម្បីធ្វើពិធីឡើងមាឃ ឬយកទៅបរិភោគជាលក្ខណៈគ្រួសារ៕

ដោយ៖ អ៊ុយសុធុន/សៀមរាប/ដើមអម្ពិល

To Top