BREAKING NEWS: អ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារជាមុនប្រឆាំងនឹងអ៊ីរ៉ង់ហើយ
បរទេស៖ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារជាមុនប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃសៅរ៍នេះ ដោយរុញច្រានតំបន់មជ្ឈិមបូព៌ាឱ្យចូលទៅក្នុងការប្រឈមមុខដាក់គ្នាខាងយោធាឡើងវិញ និងធ្វើឱ្យក្តីសង្ឃឹមកាន់តែស្រអាប់សម្រាប់ដំណោះស្រាយការទូតចំពោះជម្លោះនុយក្លេអ៊ែរដ៏យូរអង្វែងរបស់ទីក្រុងតេហេរ៉ង់ជាមួយលោកខាងលិចកាន់តែអាក្រក់ទៅៗ។
យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការវាយប្រហារនេះ ដែលបានកើតឡើងបន្ទាប់ពីអ៊ីស្រាអែល និងអ៊ីរ៉ង់បានចូលរួមក្នុងសង្គ្រាមផ្លូវអាកាសរយៈពេល ១២ ថ្ងៃ កាលពីក្នុងខែមិថុនា គឺធ្វើឡើងបន្ទាប់ពីការព្រមានម្តងហើយម្តងទៀតរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលថា ពួកគេនឹងវាយប្រហារម្តងទៀត ប្រសិនបើអ៊ីរ៉ង់បន្តទៅមុខជាមួយនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយថា “រដ្ឋអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារជាមុនប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីលុបបំបាត់ការគំរាមកំហែងដល់រដ្ឋអ៊ីស្រាអែល”៕
ប្រែសម្រួលៈ ណៃ តុលា
